Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សប្តាហ៍ទី​៤ ​ខែវិច្ឆិកា ទូទាំងប្រទេស​ទទួលបានភ្ញៀវ​ជិត ​៣៧ ​ម៉ឺននាក់​

Views: 2

ដោយៈ សុផល / ​ភ្នំពេញ​៖ ភ្ញៀវទេសចរផ្ទៃក្នុង​សប្តាហ៍ទី​៤ ចាប់ពី ថ្ងៃទី​២១-២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ មានចំនួន ៣៦៩.៤០៤​នាក់ ក្នុងនោះ​ភ្ញៀវជាតិ ​៣៣៤.១៤៣ ​នាក់​និង​ភ្ញៀ​បរទេសផ្ទៃក្នុង ​៣៥.២៦១ ​នាក់​។ ​តួលេខនេះ មានការកើនឡើង ​៦,២៤% ធៀបនឹង​សប្តាហ៍កន្លងមក ដែលមានភ្ញៀវសរុប ​៣៤៧.៧០១​ នាក់​។​

គោលដៅ​ទេសចរណ៍សំខាន់ៗ រួមមាន​​ខេត្តព្រះសីហនុ ១៨១.៥៣៩ ​នាក់​, ​ខេត្តសៀមរាប ៣២.៥១៥ ​នាក់​ , ​រាជធានីភ្នំពេញ ២៧.៣០១ ​នាក់​, ​ខេត្តកំពត ២៣.០៤០ ​នាក់​,​ ខេត្តកែប ២០.៧២៧ ​នាក់ ​, ​ខេត្តបាត់ដំបង ១២.៣២៩ ​នាក់​, ​ខេត្តកំពង់ចាម ១១.០៣៦ ​នាក់​។​

ខេត្ត​ព្រះសីហនុ នៅតែ​បន្តទទួលបានភ្ញៀវទេសចរ​ច្រើន​ក្នុងសប្តាហ៍កន្លងមក ដោយសារ មានព្រឹត្តិការណ៍សំខាន់​ចំនួន​២​គឺៈ ទី​១ ការប្រគុំ​តន្ត្រី​និងតាំងពិព័រណ៍​រយៈពេលពេញ​មួយសប្តាហ៍​ចាប់ពីថ្ងៃទី​២២-២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីលានតេ​ជោ និង​ទី​២ ការប្រកួតម៉ូតូទឹក​នៅ​ឆ្នេរអូរឈើទាល​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤-២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែលជា​វិញ្ញាសាមួយ​នៃ​ការប្រកួត​កីឡា​ជាតិ រៀបចំដោយ​គណៈកម្មាធិការជាតិ អូរឡាំពិកកម្ពុជា​។

ដោយឡែក រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹងសហការជាមួយ​គណៈកម្មការអន្តរក្រសួង ក្នុងការត្រៀមរៀបចំពិធីបុណ្យសមុទ្រ​ចាប់ពីថ្ងៃទី ​៩-១១ ខែធ្នូ អមជាមួយមហាសន្និបាត​ក្លិបឆ្នេរសមុទ្រ​ដែលស្អាតបំផុត​លើ​សាកលលោក ចាប់ពីថ្ងៃទី ​៩-១៤ ខែធ្នូ ឆ្នាំ២០២២ ៕ V / N

Post navigation