Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សប្ដាហ៍ទី២ ខែមីនា ទទួលបានភ្ញៀវទេសចរ សរុបជាង ៣០ ម៉ឺននាក់

Views: 3

ដោយៈ សុផល / ភ្នំពេញ៖ ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១៣-១៩ ខែមីនា ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុប ៣០៦.៥១៦ នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៤.៦១៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥១.៨៩៨ នាក់។ នេះបើតាមប្រភពក្រសួង ទេសចរណ៍ នាថ្ងៃទី២១ ខែមីនា នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៨.០៦៧ នាក់ខេត្តសៀមរាប ៤២.៨៦៣ នាក់ រាជធានីភ្នំពេញ ៤០.៤៧៣ នាក់ ខេត្តកំពត ២៥.២៣៣ នាក់ ខេត្តបាត់ដំបង ២៥.១៩៩ នាក់ ខេត្តកំពង់ចាម ១៤.១៨០ នាក់
ខេត្តបន្ទាយមានជ័យ ១២.២៩៥ នាក់​និង ខេត្តពោធិ៍សាត់ ១០.៦៣០ នាក់។

ជាការកត់សម្គាល់ ចរន្តភ្ញៀវទេសចរក្នុងស្រុក បន្តស្ថិតក្នុងរង្វង់ប្រមាណ ៣០ ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ខណៈដែលសប្តាហ៍កន្លងមក យើងទទួលភ្ញៀវក្នុងស្រុកប្រមាណ ១,៥ លាននាក់ ក្នុងនោះការប្រារព្ធពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ បានទាក់ទាញភ្ញៀវជាង ១ លាននាក់។

ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ព្រះអាទិត្យ រះចំកណ្តាលកំពូល ប្រាសាទអង្គរវត្ត ដែលតែងកើតឡើង នារៀងរាល់ថ្ងៃទី២០ និង ២១ ខែមីនា។

ទន្ទឹមនឹងនេះ នាថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានដាក់ចេញ សារាចរណែនាំ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាព ផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ដោយឡែក ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងខិតខំជំរុញការរៀបចំ អង្គរសង្រ្កាន្ត ខណៈដែលបណ្តារាជធានី-ខេត្តផ្សេងៗ ក៏បានកំពុងខិតខំជំរុញការរៀបចំ កម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕ V / N

Post navigation