Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សប្ដាហ៍នេះ ក្រុមណាខ្លះ ជួបគ្នាក្នុងព្រឹត្តិការណ៍ Cambodian League Cup 2023

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សប្តាហ៍ទី៦ នៃព្រឹត្តិការណ៍ Cambodian League Cup 2023 មានការជួបគ្នា រវាងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ជាមួយក្រុមខ្លាំងភ្នំពេញក្រោន នាថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ នៃកីឡដ្ឋាន AIA។

ក្រុម ISI ដង្កោសែនជ័យ កាលសប្តាហ៍ទី៥ កន្លងទៅ បានលេងចាញ់ក្រុមភ្ញៀវ សូលទីឡូអង្គរ នៅក្នុងលទ្ធផល ២ទល់៣។ ក្រុមនេះ ក្រោយពីបានឆ្លងកាត់ ៤ប្រកួតមកនេះ ឈ្នះបាន២ និងចាញ់២ បានឈរនៅចំណាត់ថ្នាក់លេខ៤ រកបាន ៦ពិន្ទុ។

ក្រុមភ្នំពេញក្រោន កាលពីសប្តាហ៍ទី៥ កន្លងទៅ ក៏បានឈ្នះក្រុមម្ចាស់ផ្ទះ ណាហ្គា នៅក្នុងលទ្ធផល ២ទល់១ ភ្នំពេញក្រោន ឆ្លងកាត់ ៤ប្រកួត មកនេះដូចគ្នា ឈ្នះទាំង ៤ កំពុងតែឈរនៅកំពូលតារាង ដោយមាន ១២ពិន្ទុ លើសគេ ប្រចាំពូល B ។

សម្រាប់ការប្រកួតក្នុងពូល A វិញ ក៏មានគូពិសេសដែរ ពិសេសជំនួបរវាងក្រុមម្ចាស់ ផ្ទះព្រៃវែង ដែលឈរនៅចំណាត់ថ្នាក់លេខ៥ មាន ៤ ពិន្ទុ ត្រូវប៉ះជាមួយក្រុមបឹង កេត ដែលឈរនៅចំណាត់ថ្នាក់លេខ៤ ដែលមាន ៦ ពិន្ទុ សម្រាប់ថ្ងៃសៅរ៍ទី១ មេសា ខាងមុខនេះ គឺជាការប្រកួតសម្រាប់ពូល B ដែលមាន ៣ ប្រកួត ក្រុមនគរបាលជាតិ ប្រកួតជាមួយអង្គរថាយហ្គឺរ។ ISI ដង្កោសែនជ័យ ប្រកួតជា មួយភ្នំពេញក្រោន និងសូលទីឡូអង្គរ ប្រកួតជាមួយក្រុម ព្រះខ័នរាជស្វាយរៀង។

ចំពោះពូល A ដែលប្រកួតនៅថ្ងៃអាទិត្យទី ២ មេសានោះ ក៏មានចំនួន ៣ ប្រកួតដែរ គឺក្រុមអគ្គិសនីកម្ពុជា ប្រកួតជាមួយ គិរីវង់សុខសែនជ័យ កោះកុង ប្រកួតជាមួយ វិសាខា ព្រៃវែង ប្រកួតជាមួយក្រុមបឹងកេត៕ V / N

Post navigation