Cambodia

សប្តិឃើញ​ផ្កាយ​ដុះ​កន្ទុយ មានន័យយ៉ាងមេច?

ផ្កាយ​ដុះ​កន្ទុយ​នៅ​ក្នុង​សុបិន​គឺ​ជា​និមិត្តរូប​នៃ​ការ​រីកចម្រើន​ខាង​វិញ្ញាណ ​និង​ការ​ច្នៃប្រឌិត។ ហើយ​ផ្កាយ​ដុះ​កន្ទុយ​នីមួយៗ​ ក៏​​បង្ហាញ​ពី​ទុក្ខ​លំបាក​និង​និង​សុភមង្គល​ ទៅ​តាម​រូបរាង​ក្នុង​សុបិន​របស់​យើង។

ក្ដី​សុបិន​បែបនេះ​ច្រើន​តែ​ជា​ទំនាយ ​និង​មាន​សារៈសំខាន់​ជា​សកល​ បង្ហាញ​ដល់​អ្នក​ដែល​សុបិនពីវា ៖

សុបិន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​ បង្ហាញ​ខ្លួន​ភ្លាមៗ​នៅ​ចំពោះ​មុខ ​នេះ​គឺ​ជា​សញ្ញា​មួយ​នៃ​ព្រឹត្តិការណ៍​គួរ​ឱ្យ​កត់សម្គាល់​និង​មិន​នឹក​ស្មាន​ដល់​ ដែល​នឹង​កើតឡើង​ឆាប់ៗ ​ហើយ​នឹង​បង្ក​ផល​លំបាក​រយៈពេល​វែង​ដល់​យើង​ថែម​ទៀត។

សុបិន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​ហោះហើរ​នៅ​លើ​មេឃ ​មានន័យថា​ យើង​នឹង​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ណាមួយ​ជា​បន្ទាន់។ អនាគត​ដ៏​ឆ្ងាយ​របស់​យើង​ គឺ​ពឹងផ្អែក​លើ​ថា​តើ​ការ​សម្រេចចិត្ត​នេះ​ នឹង​ត្រូវ​យ៉ាង​ដូចម្ដេច។

សុបិន​ឃើញ​មេឃ​មាន​ផ្កាយ​ដុះ​កន្ទុយ​ពាសពេញ មានន័យថា ​យើង​អាច​មាន​ការ​លំបាក​ក្នុង​ជីវិត។ ប្រសិន​បើ​យើង​ឆ្លង​កាត់​វា​ដោយ​ជោគជ័យ ​យើង​នឹង​ទទួល​បាន​កិត្តិនាម ​កិត្តិយស​និង​ភាព​រុងរឿង។

សុបិន​ឃើញ​ផ្កាយដុះកន្ទុយ​បាន​ធ្លាក់​ចុះ​មក ​មានន័យថា ​ជីវិត​ធុញទ្រាន់​របស់​យើង​នឹង​ត្រូវ​ជួប​រឿង​រំភើប​ភ្លាមៗ​ ដោយ​បាន​ស្គាល់​ជាមួយ​មនុស្ស​ប្លែក​មុខ​ ទោះបី​គេ​ម្នាក់​នោះ​នៅ​ក្បែរ​យើង​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ដោយ។

សុបិន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​ភ្លឺ​ច្បាស់ ​ហើយ​ហោះ​លើ​ក្បាល​របស់​យើង​មានន័យថា​ ជីវិត​យើង​នឹង​នាំ​មក​នូវ​ការ​ខិតខំ​ ប្រថុយប្រថាន​ដល់​ទី​បញ្ចប់។

ប្រសិន​បើ​ស្ត្រី​បាន​ឃើញ​រូបភាព​បែបនេះ​​ ជា​សញ្ញា​អាក្រក់​មួយ​ បង្ហាញ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​កំពុងតែ​លួច​ក្បត់​ចិត្ត​ពី​ក្រោយ​ខ្នង។

សុបិន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​​កំពុង​ធ្លាក់​ចុះ​មក​យឺត​ៗហើយសន្សឹមៗ ​បង្ហាញ​ថា​ ផែនការ​របស់​យើង​អាច​មិនទាន់​បំពេញ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ​ប្រហែល​ជា​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ទៀត។

សុបិន​ឃើញ​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​​ កំពុងតែ​លេចចេញ​​កន្ទុយ​នៅ​នឹង​មុខ​យើង​​ បង្ហាញ​ថា​​​ ផែនការ​​ដែល​យើង​កំពុងតែ​ធ្វើ​​​គឺ​មិន​ប្រាកដប្រជា ឬមិនច្បាស់លាស់។

ចុចអាន៖សុបិន​ឃើញ​ដូង ផ្លែដូង ទឹកដូង​​តើ​មាន​អត្ថន័យ​យ៉ាងម៉េច?

ចុចអាន៖ បកស្រាយអត្ថន័យនៃក្តីសុបិនដែលឃើញហាងនំប័ុង

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace