Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្រី​ស្អាត ប៉ូ​គី​ម​ថេ​ង សុត​ធីតា ក្លាយជា​គណៈ​ក​ម្មា​ការ​ប្រកួត Miss &Mister Supranational Cambodai 2023 ហើយ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​មុន​នេះ មានការ​លេចឮ​ថា អតីត​ម្ចាស់​មកុដ Miss Grand Cambodai 2021 ស្រី​ស្រស់ ប៉ូ​គី​ម​ថេ​ង សុត​ធីតា សម្រេចចិត្ត​ត្រឡប់​មក​ធ្វើ​ជា​បេ​ក្ខ​នារី​ប្រកួត​ជែង​មកុដ​ជា​ថ្មី នៅ​ក្នុង​កម្មវិធី​ប្រឡង Miss &Mister Supranational Cambodai 2023 ។

ដំណឹង​ខាងលើ​នេះ បាន​ធ្វើ​អោយ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះថា នាង​ជា​បវរកញ្ញា​ដែល​សម្បូរ​​ទៅ​ដោយ​បទ​ពិសោធន៍ ស្គាល់​ជាតិ​ប្រឡង​ច្រើន​ដង ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ហើយ​នោះ​នៅ​តែ​ចិញ្ចឹមចិត្ត​មក​ជា​ថ្មី​ទាំង​នឹក​ស្មាន​មិន​ដល់​។

យ៉ាងណាមិញ កម្មវិធី​ថ្មី​នេះ បាន​សម្រេច​ជ្រើសរើស បាន​បេក្ខជន និង​បេ​ក្ខ​នារី រដូវ​កាល​ថ្មី បានជា​ច្រើន​រូប និង​បាន​ដំណើរការ​ប្រកួតប្រជែង​នៅ​លើ​វេទិកា​បាន​ប៉ុន្មាន​ដង​មក​ហើយ​ក្រោម​ការ​ឃ្លាំមើល​ពី​គណៈ​ក​ម្មា​ការ​ជា​ច្រើន​រូប​។

ហើយ​ជា​ការ​មើលឃើញ កញ្ញា​ដ៏​ស្រស់​សោភា ប៉ូ​គី​ម​ថេ​ង សុត​ធីតា មិន​បាន​ក្លាយជា​បេក្ខជន​សម្រាប់​បំពេញភារៈកិច្ច​ការងារ​នោះ​ទេ​។ នាង​បាន​តម្រូវ​អោយ​ជ្រើសរើស​ជា​គណៈ​ក​ម្មា​ការ​ដាក់​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដ៏​សំខាន​នេះ​វិញ ដោយ​យោង​ទៅ​លើ ការងារ និង​ប្រវត្តិ​បទ​ពិសោធន៍​ឆ្អិនឆ្អៅ ដឹង​តាក់​តិច របៀប​ប្រឡង មិន​ថា​នៅ​ក្នុងស្រុក និង​នៅ​ក្រៅ​ស្រុក​ឡើយ​។

លើស​ពី​នេះ គេ​បែរជា​ឃើញ​កញ្ញា​សាច់​.​សរ​លោង ដើមទ្រូង​ស្អាត លីវ ជី​លី ឯណេះ​វិញ បាន​ក្លាយជា​បេក្ខភាព​ប្រកួត​យក​ស្នាដៃ​ម្តងទៀត ពី​កម្មវិធី Miss supranational Cambodai 2023​។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ល្បីឈ្មោះ​លើ​ផ្នែក​បវរកញ្ញា​មក ស្រី​ស្រស់ សុត​ធីតា ក៏​ផ្ទុះ​ទីផ្សារ​លើ​ផ្នែក​សិល្បៈ​ជា​បន្តបន្ទាប់ ។ មិន​ត្រឹមតែ​ជាប់​ឈ្មោះ​ជា​អ្នក​ដាក់​ពិ​ន្ទុះ​លើ​ផ្នែក​ជ្រើសរើស​សម្រស់​ស្រី​ស្រស់ ប្រុស​សង្ហា​នោះ​ទេ​។ នាង​ក៏​វិវត្តន៍​ខ្លួន​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​មួយ​រូប​ផង​ដែរ​។ ជា​ពិសេស​នាង​បាន​ក្លាយជា​តារា​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន និង​ទើបតែ​ក្លាយជា​តួអង្គ​សំខាន់​ម្នាក់​ដែរ នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​បែប​ប្រវត្តិសាស្ត្រ​រឿង «​អប្សរា​មហា​អង្គរ​» ក្រោម​ស្នាដៃ​ដឹកនាំ​រឿង​របស់​លោក ហ្វៃ សំអាង​។

ហើយ​ស្រី​ស្រស់ សុត​ធីតា ក៏​ធ្លាប់​បញ្ជាក់​ដល់​ប្អូន​ៗ​រលក​ក្រោយ​ថា បើ​ស្រឡាញ់​អ្វីមួយ ត្រូវ​តស៊ូ​យកឈ្នះ ហើយ​ត្រូវ​ព្យាយាម នោះ​នឹង​ទទួល​បាន​នូវ​ភាពល្អ​ប្រសើរ មិនយូរ​មិនឆាប់​មិន​ខាន​។

PicturePicturePicturePicturePicturePicturePicturePicturePicturePicturePicturePicture