ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់បានជិះម៉ូតូបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុស្ថិតនៅភូមិកញ្ចាញគោក ឃុំស្រែសំបូេ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងវេលាម៉ោងជាង៧ យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ជនរងគ្រោះ ឈ្មោះ គុ ខាំ អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិស្រែឬស្សី ឃុំស្រែសំបូរស្រុកសៀមប៉ាង។មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកវេវអាល់ហ្វាពណ៏ខ្មៅគ្មានស្លាក​លេខ បានជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានបណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ប្រមាណជាមួយម៉ោងជនរងគ្រោះស្លាប់។ មូលហេតុ ស្រវឹងស្រា៕/B