Cambodia

ស្តាយរបស់ណាស់!​​ Scoopy i ២០២១ស៊េរីថ្មី​ត្រូវលោកបងចោរលួចហើយ ជិះទំលាក់ចូលប្រឡាយទឹកស្អុយ

ស្តាយរបស់ណាស់!​​ Scoopy i ២០២១ស៊េរីថ្មី​ត្រូវលោកបងចោរលួចហើយ ជិះទំលាក់ចូលប្រឡាយទឹកស្អុយ

រាជធានីភ្នំពេញ ៖ ម៉ូតូស្កុបពីស៊េរីឆ្នាំ២០២១ មួយគ្រឿង ខណ:ម្ចាស់ទុកនៅមុខផ្ទះ ហើយរវល់តែរៀបចំអីវ៉ាន់លក់ដូរភ្លេចខ្លួន ក៏ត្រូវបានជនសង្ស័យបានធ្វើសកម្មភាពលួច ជិះយកទៅហើយជិះរត់គេចទៅចូលក្នុងការដ្ឋានកំពុងតែសាងសង់ប្រឡាយទឹកស្ទឹងមានជ័យ ក៏ត្រូវសន្តិសុខសួរនាំធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ បានជិះម៉ូតូគេចចូលទៅប្លុងចោលក្នុងប្រឡាយទឹកហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងម្ចាស់ម៉ូតូមករកឃើញវិញ ។

ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងការដ្ឋានធ្វើប្រឡាយលូស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជា ដាលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់គ្រឿងម្ជូរ ស្នាក់នៅផ្ទះជួលផ្លូវ៣៧១ សឡាភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យលួចយកទៅហើយប្លុងចោល ម៉ាកស្កុបពី ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IJ4481 ។

តាមប្រភពព័ត៌មានពីសន្តិសុខ ដែលយាមនៅការដ្ឋានខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ក្នុងការដ្ឋានកំពុងតែមានរថយន្តស្ទូចសម្ភារ:ទុកសាងសង់ ប្រឡាយហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែបុរសជាជនសង្ស័យម្នាក់ជិះម៉ូតូចូលទៅក្នុងការដ្ឋាន ដើម្បីចេញទៅច្រកម្ខាងទៀត តែពេលជិះទៅដល់ ក៏ជួបនិងសន្តិសុខសួរនាំមិនឲ្យចេញចូល ទាល់តែមានបទបញ្ជាពីមេ ក៏ស្រាប់តែបុរសជាជនសង្ស័យក៏បានជិះម៉ូតូត្រឡប់ក្រោយវិញ ទាំងភ័យស្លន់ស្លោ ហើយពេលនោះសន្តិសុខឃាត់ ស្រាប់តែជនសង្ស័យជិះម៉ូតូចូលទៅក្នុងប្រឡាយទឹកស្អុយ ហើយទុកម៉ូតូចោលរត់គេចខ្លួនតាមប្រឡាយទឹកបាត់ស្រមោល។

ប្រភពដដែលបានបន្តទៀតថាបន្ទាប់ពីឃើញម៉ូតូប្លុងចោលក្នុងទឹកស្អុយ ហើយពួកគាត់បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅមើលហើយពេលនោះ នាយរងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បានចុះទៅមើលក៏ឃើញភិនភាគម៉ូតូដូចជារបស់ជនរងគ្រោះម្នាក់ ដែលទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ មុននឹងបន្តិចថា ម៉ូតូម៉ាកស្កុបពី និងត្រូវចោរលួចហើយពេលនោះដែរ សមត្ថកិច្ចក៏បានទំនាក់ទំនងតាមទូរស័ព្ទទៅរកជនរងគ្រោះឲ្យមកមើលឃើញថាពិតជាម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

ដោយឡែកម្ចាស់ម៉ូតូវិញបានឲ្យដឹងថា នៅវេលាម៉ោង៨ជាងរូបនាងបានទុកម៉ូតូ មុខហើយរវល់តែរៀបអីវ៉ាន់ភ្លេចខ្លួន លុះក្រឡេកភ្នែកមកមើលម៉ូតូក៏ត្រូវជនសង្ស័យលួចបាត់តែម្តង។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានឲ្យរថយន្តក្នុងការដ្ឋាន ជួយស្ទូចម៉ូតូមកលើគោកហើយឲ្យម្ចាស់យកកាតគ្រីមកផ្ទៀងជាមួយផ្លាកលេខម៉ូតូថា ពិតជារបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ រួចក៏ប្រគល់ម៉ូតូឲ្យជនរងគ្រោះយកទៅប្រើប្រាស់វិញ៕ ប្រភព៖ Khmer Note

Football news:

Capello on the debut of the Beginning: Fantastic goal. I spoke with Gasperini, he is happy
A Spanish journalist compared Fati to a black salesman running away from the police. Barcelona sues (despite the apology)
We play with major soccer bandits, and I get a yellow for it? Mueller - referee of the match with Atletico
Samuel eto'o: Guardiola is great. He didn't go out just for Messi
Amazing time Loko: boldly came out from under pressure, were reliable from behind and attacked beautifully through Miranchuk
Semin on the goal the Beginning: Great debut. He will establish himself at the heart of Atalanta, I have no doubt
Paulo dybala: I always admired Federer, I try not to miss his matches