Cambodia

ស្តេច​ថៃ​ចេញ​មក​ស្វាគមន៍​អ្នករាជានិយម ចំ​ពេល​មាន​ភាពចម្រូងចម្រាស​

ចែករម្លែក

​ប្រែ​សម្រួល​/វាសនា៖ ពួក​រាជានិយម​ថៃ​រាប់រយ​នាក់​ដែល​ពាក់​អាវយឺត​ពណ៌​លឿង តំណាង​អោយ​ពណ៌​ស្តេច បាន​រង់ចាំ​នៅ​វាំង​ធំ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​តុលា ដើម្បី​ទទួល​ព្រះមហាក្សត្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ប្រារព្វ​​ខួប​នៃ​ការ​សោយ​ទិវង្គត​របស់​ស្តេច ជូឡា​ឡុងកន ដែល​គេ​ស្គាល់​ថា ស្តេច រ៉ា​ម៉ា​ទី​៥ និង​ដែល​មាន​ព្រះ​កិត្ត​នាម​ល្បី​ថា​ជាស្តេច​ធ្វើ​ទំនើបក​ម្ម​សង្គម​ថៃ​។​

​ស្តេច មហា វ៉េ​ច​រ៉ា​ឡុងកន និង​មហាក្សត្រិយ៍ ស៊ូ​ធិតា ក្រោយមក​បាន​ស្វាគមន៍​អ្នកគាំទ្រ​នៅក្រោយ​ពិធី​តាមបែប​ព្រះពុទ្ធ​សាសនា​មួយ​សម្រាប់​ស្តេច ជូឡា​ឡុងកន​។​

​ព្រះមហាក្សត្រ​ថៃ បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​មួយ​របស់​ក្រុម​តវ៉ា​ប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដោយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ទាមទារ​អោយ​កែ​ទំរង់​ស្ថាប័ន​ព្រះមហាក្សត្រ​និង​ដក​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​​ចេញពី​តំណែង​។​

​ការតវ៉ា​ប្រឆាំង​ចាប់តាំងពី​ខែ​កក្កដា​មក ឥឡូវ​ក្លាយជា​ឧបសគ្គ​ធំ​មួយ​សំរាប់​ស្ថាប័ន​ថ្នាក់លើ​ថៃ ដោយ​ពួក​បាតុករ​ឥឡូវ​ហ៊ាន​រិះគន់​ស្តេច​ដោយ​ចំហ ដែល​វា​រំលោភបំពាន​បំរាម​ជា​យូរ​មក​ហើយ​។​ពួកគេ​​ទាមទារ​អោយ​កំហិត​អំណាច​ស្តេច​អោយ​ស្រប​ជា​ព្រះមហាក្សត្រ​អាស្រ័យ​ធម្មនុញ្ញ​មួយអង្គ តែ​ការទាមទារ​នេះ​កំពុង​បង្ក​កំហឹង​ក្នុងចំណោម​អ្នករាជានិយម​និង​ក្រុង​អភិរក្ស​។​

​ទ្រព្យសម្បត្តិ​របស់​ស្តេច​ក៏​ជា​ប្រភព​នៃ​ការមិនសប្បាយចិត្ត​មួយ​ផង​ដែរ ដោយ​អ្នក​តវ៉ា​ប្រឆាំង ទាមទារ​អោយ​មាន​ការគ្រប់គ្រង​ខ្លាំង​ឡើង​លើ​ទ្រព្យសម្បត្តិ​របស់​ទ្រង់​។​

​មាន​ហេតុការណ៍​ប្រទាំង​ប្រទើស​មួយ​កាលពី​សប្តាហ៍​មុន នៅ​ពេល​ក្បួន​រថយន្ត Rolls-Royce របស់​មហាក្សត្រិយានី​ស៊ូ​ធីតា​បន្ថយល្បឿន​នៅលើ​វិថី​មួយ​នៃ​ក្រុង​បាងកក​នៅ​ពេល​ពួក​បាតុករ​ងើបចេញផុត​ពី​​ការ​ឈរ​ពាំង​របស់​ប៉ូលិស​និង​បាន​ស្រែក​ចំអក​ហើយ​លើក​ម្រាមដៃ​៣ ជា​សញ្ញា​តស៊ូ​ប្រឆាំង​នឹង​ភាព​ផ្តាច់ការ​។​

​ក្រោយ​ឧបទ្ទវហេតុ​នេះ តុលាការ​បាន​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​២​នាក់​ចំពោះ​ការរំលោភ​សេរីភាព​មហាក្សត្រិយានី​។​

​ក្នុង​ហេតុការណ៍​ពាក់ព័ន្ធ​មួយ​ទៀត មេដឹកនាំ​បាតុកម្ម​ម្នាក់​ត្រូវបាន​ដោះលែង​ក្រោម​លក្ខខណ្ឌ​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​សុក្រ តែ​បុរស​នេះ​បាន​សន្យា​បន្ត​យុទ្ធនាការ​បណ្តេញ​លោក​ប្រា​យុទ្ធ​។​

​ពួក​បាតុករ​ទុកពេល​អោយ​លោក​ប្រា​យុទ្ធ​ដល់​ថ្ងៃអាទិត្យ​ទី​២៥​តុលា​ដើម្បី​ចុះចេញ​ពី​តំណែង បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​ចំណាត់ការ​បន្ថែម​។​ពួកគេ​និយាយថា លោក​ប្រា​យុទ្ធ​ដែលជា​អតីត​មេដឹកនាំ​រដ្ឋ​​ប្រហារ​ឆ្នាំ​២០១៤ បាន​កែប្រែ​ច្បាប់​ដើម្បី​អោយ​លោក​ជាប់​ឆ្នោត​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ស៊ីវិល​ស្របច្បាប់​កាលពី​ឆ្នាំមុន តែ​លោក​បាន​និយាយថា​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយ​ត្រឹមត្រូវ​និង​យុ​ត្តិ​​ធម៌​៕​

​ស្តេច​ថៃ និង​មហាក្សត្រិយានី ចេញ​មក​ស្វាគមន៍​អ្នកគាំទ្រ​របបរាជានិយម​នៅ​វាំង​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Premier League clubs will no longer be able to sign players under 18 due to Brexit
Pirlo about 3:0 with Dynamo Kiev: I'm happy. Juve must always play to win
Giroud on possible departure from Chelsea: Let me enjoy the win, I scored 4 goals. Then let's see
CSKA's last home game in the Europa League. Finally win?
Casillas-Ronaldo: just 750 goals? You can do better 😏
PSG President on 3:1 with Manchester United: We are fighting for the Champions League and always show ourselves in important moments
Lazio pulled out a draw with Borussia thanks to a controversial penalty: Schulz crashed into Milinkovic-Savic, the Serb dived beautifully