Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ថានភាព ជំនន់​ទឹកភ្លៀង​នៅ​អូរ​ព្រំដែន​កម្ពុជា ថៃ​នា​ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​បន្ត​ហក់​ឡើង​, ត្រៀម​ជន្លៀស​ពលរដ្ឋ​

Views: 6

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប និង​វិ​សម្ពាធ​ក្នុង​តំបន់​បង្ក​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ផងដែរ នៅ​ប្រទេស​កម្ពុជា និង​ដោយឡែក​នៅ​ភូមិសាស្ត្រ​ខ្លះ នៃ​ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​អូរ​ព្រំដែន​កម្ពុជា ថៃ នា​ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​បន្ត​ហក់​ឡើង​។ មន្ត្រី​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​បាន​ត្រៀមលក្ខណៈ​ជាស្រេច​ហើយ នឹង​ជួយ​ជន្លៀស​ពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព បើ​ចាំបាច់​។​

​លោក ស្តុក លីម មេឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ប្រាប់​កាសែត​រស្មី​កម្ពុ​ជានា​ថ្ងៃទី​១៧​ខែសីហា​ថា​: ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​បណ្តោយ​ព្រំដែន (​ទល់មុខ​ភូមិសាស្ត្រ​ស្រុក​អារ​ញ្ញា ផ្នែក​ខាងជើង នា​ភូមិ​សន្តិភាព​(​អូរ​ល្ហុង​) ភូមិសាស្ត្រ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ដល់​ចំណុច​អូរ​ខៃ​ដន​ភូមិ​សុខសាន្ត​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ដែលជា​តំបន់​ទំនាប ជំនន់​ទឹកភ្លៀង​នៅ​លិច​ពីលើ​ផ្លូវថ្នល់​ខេត្ត ផ្លូវលំ​និង​ទីធ្លា​ផ្ទះសម្បែង​មួយចំនួន​តាំងពី​ថ្ងៃទី​១៦​ខែសីហា​មក​។​ ទីតាំង​នោះ តែងតែ​រងគ្រោះ ដោយ​ទឹកជំនន់​លិចលង់​នៅ​ស្ទើរ​រាល់​ឆ្នាំ​។ លោក​បាន​បន្តថា​: ជាមួយគ្នា​នោះដែរ ផ្លូវលំ​ចូល​តំបន់​បឹង​៧៥(​ទីតាំង​ដោះស្រាយ​បញ្ចប់​ដី​ទំនាស់​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​និង​លោក​លី អ៊ុត​នី​)​ភូមិ​អូរ​អំពិល ក៏ត្រូវ​ជំនន់​ទឹកភ្លៀង​លិច​ដោយ​អន្លើ​ដែរ​នាពេលនេះ​។ រីឯ​នៅ​ផ្នែក​នៃ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ ឈ្នះ ក៏​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ដែរ មកទល់ពេលនេះ​។​

​ទោះជា​យ៉ាងណា លោក​ថា រយ​:​ពេល​ពេល​លិចលង់ មិនសូវ​យូរ​ដែរ ប៉ុន្តែ​ចំពោះមុខ​និង​ទៅខាង​មុខ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹងធ្វើ​សំណើ​ពី​ពលរដ្ឋ ភូមិ ឃុំ​នៅ​មូលដ្ឋាន​ដោយឡែក​មួយ​ដាក់ជូន​តាម​សហ​រីក ខេត្ត​ទៅ​មន្ទីរ​និង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​ជួយ​សាងសង់​លូ លូ​ប្រអប់​និង​ទ្វារ​ទឹក​ដើម្បី​ដោះស្រាយ បញ្ជៀ​ស​ទឹកជំនន់​ចៃដន្យ​និង​ជាយថាហេតុ នៅ​តំបន់​បឹង​ជង្រុក​។​

​លោក​បន្តថា ចំពោះមុខ​អាជ្ញាធរ កងកម្លាំង មាន​សមត្ថកិច្ច​បាន​ជួយ​ពិនិត្យ គ្រាហ៍​ចំលង​ពលរដ្ឋ​, ឆ្លងកាត់​ទឹក​ជន់​។​

​ចំណែក​លោក គាត ហ៊ូ​ល អភិបាលក្រុង​ប៉ោយប៉ែត​វិញ​អោយដឹង​ថ្ងៃទី​១៧​ខែសីហា​ថា​: អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ បាន​បន្ត​តាមដាន ត្រួតពិនិត្យ​ស្ថានភាព​ទឹក​តាម​បណ្តោយ​អូរ​ព្រំដែន កម្ពុជា ថៃ ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរជ្រៅ ប៉ោយប៉ែត ផ្សារកណ្តាល​និង​និមិត្ត ដែល​ចំណុច​ខ្លះ​ជំនន់​ទឹកភ្លៀង​បាន​នឹង​កំពុង​ហក់​ឡើង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​២​ថ្ងៃ​ជាប់ៗ​គ្នា​(​ថ្ងៃទី​១៥​និង​១៦​ខែសីហា​) នៅ​ព្រំដែន​កម្ពុជា ថៃ​។​

​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ លោក​អភិបាលក្រុង​ប៉ោយប៉ែត លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ​វរ​:​សេនា​តូច នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​ដឹកនាំ​ក្រុមការងារ កម្លាំងចម្រុះ​ថ្នាក់ក្រុង ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​តាម​បណ្តោយ​អូរ​ព្រំដែន កម្ពុជា ថៃ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ហក់​ឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​សំខាន់​ជាង​នេះ គឺ​ដើម្បី​ត្រៀមលក្ខណៈ​អន្តរាគមន៍​បង្ការ ទប់ស្កាត់​គ្រោះភ័យ​ក្នុង​គ្រោះមហន្តរាយ​និង​ជម្លៀស​ពលរដ្ឋ​រស់នៅ​តាម​ចំណុច​ទំនាប​មាត់​អូរ​ព្រំដែន ដែល​តែងតែ​រង​ការលិចលង់​រាល់ៗ​ឆ្នាំ​នោះ មកកាន់​ទីទួល​សុវត្ថិភាព ដែល​បានរៀបចំ​ត្រ់​ម​បម្រុង​រួចជាស្រេច​ហើយ​នោះ ក្នុងករណី​ចាំបាច់​។​

​មន្ត្រី​អាជ្ញាធរ កងកម្លាំង​ក៏​សូម​អំពាវនាវ ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​តាម​បណ្តោយ​មាត់​អូរ​ព្រំដែន សូម​មានការ​យកចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​សុវត្ថិភាព​ពី​ជំ​ន់ន់​ទឹក និង​ពីស​ត្វ​អ​សិរ​ពិស​ដែល​អាច​បង្ករ​គ្រោះថ្នាក់​ជាយថាហេតុ​ផងដែរ​៕​

Post navigation