Cambodia

ស្ថានីយ៍​ដើរ​ដោយ​ថាមពល ពន្លឺព្រះអាទិត្យ ៣០ មេ​ហ្គា​វ៉ា​ត់ ឈ្នួ​រ​មានជ័យ សម្រេចបាន​ជិត ១០០%

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ការសាងសង់​ស្ថានីយ៍ ដើរ​ថាមពល​ពន្លឺ​អាទិត្យ​ឬ​សូ​ឡា (Sola) បន្ទាយមានជ័យ ដែលមាន​អនុភាព​ផលិត​បាន ៣០ មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្រេចបាន ៩៨% ហើយ ។ នេះ​បើតាម​លោក ហ៊ិ​ន សុធា វិស្វករ​អគ្គិសនី នៃ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស អា​ហ្រៃ្វ (AFRY) បាន​ជម្រាប​ប្រាប់​ប្រតិភូ ដែលមាន​សមាសភាព​ចម្រុះ​មួយក្រុម​។​

​លោក ហ៊ិ​ន សុធា បានឱ្យដឹងថាៈ ប្រតិភូ ដែលមាន​សមាសភាព​ចម្រុះ​មួយក្រុម​នោះ រួមមាន ប្រតិភូ​ក្រសួង​រ៉ែ និង​ថាមពល ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ស៊ុយ សែម និង​អមដំណើរ​ដោយ​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អោម ចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស អា​ហ្រៃ្វ (AFRY) ក្រុមហ៊ុន​សាងសង់​តម្លើង គឺ​ក្រុមហ៊ុន​ឆាយ​ណា អ៊ី​ន័​រ​ជី សាន​ស៊ី ( CHINA ENERGY ENGINEERING GROUP SHANXI ELECTRIC POWER ENGINEERING CO.LTD) និង​ក្រុមហ៊ុន ឆាយ​ណា អ៊ី​ន័​រ​ជី អាន​ហ៊ុយ​អឺ (CHINA ENERGY ENGINEERING GROUP ANHUI 2 ELECTRIC POWER ENGINEERING CO.,LTD) ដែល​បានមក ទស្សនកិច្ច នៅ​ការដ្ឋាន​ស្ថានីយ៍​នេះ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក​បាន​បន្តថាៈ ក្រុមហ៊ុន B Grimm Solar Power 1 របស់​ថៃ បានមក​បើក​ក្រុមហ៊ុន ឈ្មោះ Ray Power Supply Co,Ltd ហើយ​ចុះបញ្ជី​នៅ​កម្ពុជា ដោយ​ត្រូវ​ស្ថាបនា ស្ថានីយ៍​ដើរ​ថាមពល​ពន្លឺ​អាទិត្យ ឬ សូ​ឡា (Sola) ៣០ មេ​ហ្គា​វ៉ា​ត់ ក្នុងនោះ បាន​តម្លើង​បន្ទះ​សូ​ឡា លើ​ផ្ទៃដី ៣៥ ហិកតា និង​សល់ ១១ ហិកតា​ទៀត ជា​ដី​បម្រើការ នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុមហ៊ុន ។​

​ការសាងសង់ បានចាប់ផ្ដើម​ពី​ដើមឆ្នាំ​២០២០ មក ការបុក​សសរ​គ្រឹះ , តម្លើង​សន្លឹក​សូ​ឡា អូស​ខ្សែ​និង​តម្លើង​សម្ភារ​បរិ​ធាន សរុប​បញ្ចប់​បាន ១០០%​។ ប៉ុន្តែ​ដោយសារ​ទឹកជំនន់ កាលពី​ខែតុលា និង វិច្ឆិកា ឆ្នាំ​២០២០ បានធ្វើអោយ​រំខាន យឺតយ៉ាវ​ខ្លះ លើ​ការធ្វើ​តេស្ត ការភ្ជាប់​ភ្លើង ទៅ​បណ្តាញ​រដ្ឋ (​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។ ការងារ​ដែល​នៅសល់ មានការ​ធ្វើ​ផ្លូវ និង​ប្រឡាយ លើកកម្ពស់​ទំនប់ ព័ទ្ធ​ការពារ​ទឹកជំនន់ របង បន្ទប់​ម៉ូ​ទ័​រ​បូមទឹក បន្ទប់​សន្តិសុខ កាមេរ៉ា​សុវត្ថិភាព ។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ប្រតិភូ បាន​សាទរ​នឹង​ដំណើរ​ការសាងសង់ ស្ថានីយ៍​នេះ បានសម្រេច​ដូច​កិច្ចសន្យា នៃ​ផែនការ​អនុវត្ត ហើយ​លោក​បាន​ស្នើអោយ​គ្រប់ផ្នែក បន្ត​បង្ហើយ​ការងារ​សេសសល់ ឱ្យបាន​រួចរាល់​ឆាប់ ជាពិសេស ការភ្ជាប់​ភ្លើង ទៅ​បណ្តាញ​រដ្ឋ ដើម្បីអោយ​អគ្គិសនី​កម្ពុជា យកទៅ​បែងចែក លក់ដុំ ជូន​អគ្គិសនី​រដ្ឋ និង​សេវាករ​ឯកជន ហើយ​លក់រាយ​បន្ត ដល់​អ្នកប្រើប្រាស់ ពោលគឺ​ទាំង​ក្នុង ខេត្តបន្ទាយមានជ័យ ក៏​ដូច​ខេត្ត រាជធានី ក្នុង​ទូទាំងប្រទេស នឹងមាន​ថាមពល​អគ្គិសនី ពី​ច្រើន​ប្រភព សម្រាប់​ផ្គត់ផ្គង់ ៕/V​

ស្ថានីយ៍​ដើរ​ដោយ​ថាមពល ពន្លឺព្រះអាទិត្យ ៣០ មេ​ហ្គា​វ៉ា​ត់ ឈ្នួ​រ​មានជ័យ សម្រេចបាន​ជិត ១០០%

ស្ថានីយ៍​ដើរ​ដោយ​ថាមពល ពន្លឺព្រះអាទិត្យ ៣០ មេ​ហ្គា​វ៉ា​ត់ ឈ្នួ​រ​មានជ័យ សម្រេចបាន​ជិត ១០០%

ស្ថានីយ៍​ដើរ​ដោយ​ថាមពល ពន្លឺព្រះអាទិត្យ ៣០ មេ​ហ្គា​វ៉ា​ត់ ឈ្នួ​រ​មានជ័យ សម្រេចបាន​ជិត ១០០%

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Roma have offered Inter the exchange of Dzeko for Alexis
Neymar is the best player in the world. He is more often with the ball than Ronaldo and Messi. The former forward of the national team of Brazil Cayo about striker PSG
Juventus have signed midfielder Marcel Ake. Contract - until 2025
Thomas Tuchel: When you go to Chelsea, you sign up for trophies. I am not afraid of this
Tuchel on Chelsea: With all due respect to Lampard, I couldn't help but jump at the chance
Arteta on the comparison of the Youngster and Messi: It is a losing battle, but Martin has the qualities Arsenal need
Johnson on Tuchel: The coach at Chelsea is the hottest place in world football. He could be sacked in six months