Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ថានបេសកកម្ម អចិន្រ្តៃយ៍ កម្ពុជា ៖ “ អាណត្តិ របស់អ្នក រាយការណ៍ ពិសេស គឺ ដើម្បីលើកកម្ពស់ និង ការពារ សិទ្ធិ មនុស្ស មិន មែនជំរុញ ការប្រព្រឹត្តខុស របស់មនុស្ស នោះទេ”

Views: 1

ដោយ:មុនីរ័ត្ន/ភ្នំពេញ:នាទីក្រុងហ្សឺណែវ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវបានបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្កឱ្យមានការយល់ច្រទ្បំ ធ្វើទ្បើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។
ស្ថានបេស កកម្មអចិន្រ្តៃយ៍កម្ពុជាមានភាពចាំបាច់ផ្តល់ការបំភ្លឺមួយចំនួនដូចតទៅ

១. ការចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) “បានសង្កត់ធ្ងន់លើទម្រង់បែបបទដែលហាក់ដូចជាមានការរើសអើងចំពោះគណបក្សនយោបាយសំខាន់មួយ ឬច្រើនក្នុងប្រទេសកម្ពុជា” ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម គឺជាការចោទប្រកាន់មិនសមហេតុផលនោះទ្បើយ។ ដើម្បីរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប បាននិងកំពុងប្រើប្រាស់ស្តង់ដារតែមួយសម្រាប់គ្រប់គណបក្សទាំងអស់។ ការអនុវត្ត ផ្សេង ពីនេះត្រូវ បាន ចាត់ ទុក ថា ជាការអនុវត្ត ស្តង់ដារពីរ។ គណបក្សភ្លើងទៀនមិនមែនជាគណបក្សតែមួយទេ ដែលបានខកខានក្នុងការចុះបញ្ជី ដោយសារកំហុសរបស់ខ្លួន។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារដូចគ្នា ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។

២. ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅតែឥតងាករេ។ ល្គឹកណាគ្រប់គណបក្សនយោបាយទាំងអស់ និងអ្នកគាំទ្ររបស់ពួកគេអនុវត្តសិទ្ធិរបស់ខ្លួនក្នុងរង្វង់ព្រំដែនកំណត់នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។ អវត្ដមាននៃគណបក្សនយោបាយពីរ ពីដំណើរការបោះឆ្នោត ដោយ សារតែការមិនគោរពច្បាប់មិនធ្វើឱ្យប៉ះពាល់ដល់សេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។

៣. ការ អំពាវនាវ ឱ្យ ដោះលែង លោក កឹម សុខា និងបុគ្គលល្មើសច្បាប់ ដទៃ ទៀត ជា បន្ទាន់ គឺ ជាសកម្មភាពមិនត្រឹមត្រូវទាល់តែសោះ។ បទល្មើសគឺជា បទល្មើស ហើយ វា មិន អាច ត្រូវ បានប្រើជាទទ្ប្ហីករណ៍សម្រាប់គោលបំណងណាមួយទ្បើយ។ មិនមែនសិទ្ធិទាំងអស់មានលក្ខណៈ     ដាច់ខាតទ្បើយ។ គ្រប់ការចោទប្រកាន់ត្រូវបានធ្វើទ្បើងដោយឆ្លើយតបទៅនឹងការបំពានរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ មិនមែនជាហេតុផលនយោបាយ ឬចេតនាប្រឌិតនោះទ្បើយ។ ចុងចោទមានសិទ្ធិពេញលេញក្នុងការទទួលបានការជំនំជម្រះក្តីដោយយុត្តិធម៌ និងមានសិទ្ធិការពារខ្លួនពីការចោទប្រកាន់តាមផ្លូវច្បាប់។

៤. ការអំពាវនាវរបស់អ្នករាយការណ៍ពិសេសឱ្យផ្តល់អាជ្ញាប័ណ្ណឡើងវិញទៅឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យ គឺស្មើនឹងការគាំទ្រដល់ពួកគេចំពោះការផ្សាយព័ត៌មានមិនពិត និងសារព័ត៌មានគ្មានវិជ្ជាជីវៈនៅប្រទេសកម្ពុជា។ ការចូលរួមដោយបើកចំហរបស់ប្រព័ន្ធផ្សព្វផ្សាយនេះ ក្នុងការចែកចាយព័ត៌មានក្លែងក្លាយ និងការប្រព្រឹត្តិខុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរ គឺជាកំហុសខុសឆ្គងដែលមិនអាចប្រកែកបានទ្បើយ។ អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនដើម្បីជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ។

៥. ជាចុងបញ្ចប់ វាជាការចាំបាច់ណាស់ដែលអ្នករាយការណ៍ពិសេសត្រូវអនុវត្តមុខងាររបស់ខ្លួន ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌នៃនីតិវិធីពិសេស ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃការសំអាងទៅលើអង្គហេតុ ការសង្កេតច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការជៀសវាងនូវការធ្វើនយោបាយូបនីកម្ម និងការជ្រើសរើសតែមួយជ្រុង៕សរន

Post navigation