Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ត្រី​ជនជាតិ​អាមេរិក​ចំណាយពេល​ពីរ​ឆ្នាំកន្លះ សរសេរ​សៀវភៅ​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​ធនាគារ​នៅ​កម្ពុជា​

Views: 1

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោកស្រី Heather A Clark ជនជាតិ​អាមេរិក បាន​ចំណាយពេល​ជិត​៣​ឆ្នាំ​ដើម្បី​ស​រសេរ​សៀវភៅ​ជីវប្រវត្តិ អេស៊ីលីដា ”Beyond Borders, Beyond Banking”​។​សៀវភៅ​នេះ ត្រូវបាន​ចងក្រង​ពី​ភាព​រីកចម្រើន​ឥតឈប់ឈរ​របស់​ធនា​គារ អេស៊ីលីដា ភីអិលស៊ី នៅក្នុង​ដំណាក់​កាលដែល​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​សៀវភៅ Beyond Borders, Beyond Banking ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​៖«​ហួស​ពី​ព្រំដែន ហួស​ពី​វិស័យ​ធនាគារ​»​បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០២២​និង​បាន​បោះពុម្ពផ្សាយ​ចំនួន​៣​ម៉ឺន​ក្បាល​ដោយ​ចំណាយ​ប្រាក់​អស់​៦០​ម៉ឺន​ដុល្លារអាមេរិក និង​មាន​ដាក់លក់​នៅលើ​ផ្លេ​ត​ហ្វ​ម Amazon ដែលជា​ក្រុមហ៊ុន​លក់រាយ​ឈានមុខ​គេ​មួយ​របស់​សហរដ្ឋអាមេរិក​។​

​លោកស្រី Heather A Clark បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​កម្មវិធី​សម្ពោធ​ថា​៖​សៀវភៅ​នេះ​ត្រូវបាន​ចំណាយពេល​ប្រហែល​ពីរ​ឆ្នាំកន្លះ​។​វា​ទាមទារ​ការ​ស្រាវ​ជ្រាវ​ច្រើន និង​មាន​ប្រធានបទ​ផ្សេងៗ​គ្នា​ជាច្រើន​ដែល​ត្រូវ​ស្វែងយល់ ក្នុងនោះ​មាន​វិស័យ​ហិរញ្ញវត្ថុ វិស័យ​ធុរកិច្ច បទ​ប្បញ្ញត្តិ​របស់​រដ្ឋា​ភិ​បាល​និង​ការវិភាគ​លើ​ស្ថាន​ភា​ព​ហិរញ្ញវត្ថុ​នៅក្នុង​ស្ថាប័ន​ផ្សេងៗ​គ្នា​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​។

​លោកស្រី​បាន​ថ្លែងថា​៖ ទោះជា​ចំណាយពេល​ច្រើន​ក្នុងការ​ស្រាវជ្រាវ និង​សរសេរ​សៀវភៅ​នេះ​ក៏ដោយ តែ​លោកស្រី​គិតថា​វា​មាន​សារសំខាន់ ព្រោះ​ជំនួស​ឱ្យ​ការមើល​តែ​ទិដ្ឋភាព​មួយផ្នែក​នៃ​វិស័យនេះ ឥឡូវនេះ​យើង​មាន​ព័ត៌មាន​ពេញលេញ ឬ​ព័ត៌មាន​រួម​អំពី​វិស័យនេះ ហើយ​យើង​ប្រហែលជា​នឹង​ត្រូវការ​ការកែលម្អ​មួយចំនួន​បន្ថែម​នាពេល​អនាគត​។​

​លោកស្រី​ថ្លែង​ទៀតថា​៖« ខ្ញុំ​គិតថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភាពប្រសើរឡើង​ខ្លាំង ហើយ​ខ្ញុំ​គិតថា​មាន​ចំណុច​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​ប្រភេទ​ស្ថាប័នហិរញ្ញវត្ថុ​ដែល​រឹងមាំ និង​ទទួលបាន​ការទុកចិត្ត​។​ចំណុច​ទាំងនោះ​ក៏​ទាក់ទង​នឹង​ការ​មាន​បទបញ្ញត្តិ​ដ៏​រឹងមាំ​ក្នុងប្រទេស​កម្ពុជា ដែល​ល្អ​ជាង​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​។​ខ្ញុំ​គិតថា​មិនមាន​មនុស្ស​ជាច្រើន​បានដឹង​អំពី​ចំណុច​នេះ និង​ក៏​ជាហេតុ​ផល​មួយ​ដែល​ធ្វើឱ្យ​ខ្ញុំ​សរសេរ​សៀវភៅ​នេះ​ឡើង​»​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​សម្ពោធ​ថា​៖​ការរីកចម្រើន​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ចាប់ផ្តើម​រីកធំឡើង​រហូតដល់​យើង​ធ្វើការ​អភិវឌ្ឍ​បន្តទៀត​បានជា​មានកា​រៀបចំ​បោះ​ពុ​ម្ភ​សៀវភៅ​ភាគ​២ មាន​ចំណងជើង ”Beyond Borders, Beyond Banking” ដែល​មានន័យថា ហួស​ពី​ព្រំដែន​កម្ពុជា ហួស​ពី​វិស័យ​ធនាគារ​ទៅទៀត ព្រោះ​ក្នុង​ឆ្នាំ​២០០៥ គឺជា​ឆ្នាំមាន​ការរីកចម្រើន​ខ្លាំង​នៅក្នុង​វិស័យ​ធនាគារ​»​។​

​លោក​បណ្ឌិត​ពន្យល់ថា ហួស​ពី​ព្រំដែន​កម្ពុជា​គឺ​ធនាគារ អេស៊ីលីដា​បាន​ពង្រីក​ខ្លួន​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ហើយ​លើសពី​វិស័យ​ធនាគារ​គឺ​អេស៊ីលីដា​ឈាន​ជើង​ចូល ទៅក្នុង​វិស័យ​មូល​ប​ត្រ​។ ធនាគារ អេស៊ីលីដា ឡាវ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៨ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា​នៅក្នុង​ឆ្នាំ​២០១៣​។​

​លោក​ថ្លែង​ទៀតថា​៖«​នោះ​ហើយ​គឺជា​ដំណើរការ​នៃ​ការអភិវឌ្ឍ​របស់​ធនា​គារ ជាមួយ​អតិថិជន​ព្រោះ យើង​បាន​បោះផ្សាយ​ភាគហ៊ុន​គឺ​អតិថិជន​ជា​ម្ចាស់​នៃ​ភាគហ៊ុន ទើបបានជា​យើង​រីកចម្រើន​ជាមួយ​អតិថិជន​របស់​យើង ដូច្នេះ គាត់​អាច​ប្រើ​សេវា​ហិរញ្ញវត្ថុ​ហើយ​គាត់​អាច​ធ្វើជា​ម្ចាស់​ធនាគារ​តាមរយៈ​ការវិនិយោគ​ទិញ​ភាគហ៊ុន​របស់​ធនាគារ​នៅក្នុង​ផ្សារ​មូល​ប​ត្រ នោះឯង​ជា​ខ្លឹមសារ​សង្ខេបនៃ​ការអភិវឌ្ឍ​របស់​ធនា​គារ​ត្រូវបាន​ចង់ក្រង​នៅក្នុង​សៀវភៅ​ភាគ​២​នេះ​»​។​

​លោក​បណ្ឌិត​បានឱ្យដឹង​ថា​៖​សៀវភៅ Beyond Borders, Beyond Banking បាន​បោះពុម្ពផ្សាយ​ចំនួន​៣​ម៉ឺន​ក្បាល​ដោយ​ចំណាយ​ប្រាក់​អស់​៦០​ម៉ឺន​ដុល្លារ និង​មាន​ដាក់លក់​នៅលើ​ផ្លេ​ត​ហ្វ​ម Amazon ដែលជា​ក្រុមហ៊ុន​លក់រាយ​ឈានមុខ​គេ​មួយ​របស់​សហរដ្ឋអាមេរិក​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី បាន​បន្ថែមថា​៖​ដោយឡែក វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា (AIB)​មាន​ផ្តល់​សេវា​មួយទៀត​សម្រាប់​ផ្តល់ឱកាស​ក្នុង​ចែករំលែក​បទពិសោធន៍​របស់​ធនាគារ អេស៊ីលីដា​ទៅដល់​ប្រទេស​លើ​សកលលោក​មក​បំពេញ​ទស្សនកិច្ច​សិក្សា​នៃ​វិទ្យាស្ថាន AIB ដោយ​ត្រូវ​បង់​កម្រៃ​សិក្សា​រយៈពេល​ខ្លី ហើយ​សៀវភៅ Beyond Borders, Beyond Banking គឺជា​ចំណែក​មួយ​នៃ​សេវាកម្ម​របស់​វិទ្យាស្ថាន​នេះ​។

​លោក​មានប្រសាសន៍ថា​៖​សៀវភៅ​ភាគ​២​នេះ​ក៏មាន​គោលដៅ​ដូចគ្នា​ដែរ​គឺ​សម្រាប់​និស្សិត​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​និង​សម្រាប់​គ្រឹះស្ថាន​នៅលើ​សកលលោក​ដែល​គាត់​មក​ស្វែងយល់​សិក្សា​ពី​កម្ពុជា រួមទាំង​អាជ្ញាធរ​និយ័តកម្ម​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ដទៃ​»​។​

​គួរ​រម្លឹកថា​សៀវភៅ​ភាគ​១ មាន​ចំណងជើង​“When There Was No Money” ក៏​និពន្ធ​ដោយ​លោកស្រី Heather A Clark​។ សៀវភៅ​ភាគ​១​ត្រូវបាន​ចង់ក្រង​ពី​ការបង្កើត​ធនាគារ អេស៊ីលីដា នៅក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការកសាង​ស្តារ​(rehabilitation)​ប្រទេស​កម្ពុជា​ដែលជា​ដំណាក់កាល​មួយ​មិនមាន​ការប្រើប្រាស់​ឥណទាន​ច្រើន​ទេ នៅក្នុង​អំឡុង​ទសវត្សរ៍​៩០ ដល់​ឆ្នាំ​២០០៣៕Ph

Post navigation