Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ត្រី​ម្នាក់​ធ្លាក់​ពីលើ​អាគារ ព្រី​នស៍ ផ្លា​ហ្សា មក​ទើរ​លើ​ធ្នើ ស្លាប់​ទាំង​មិនដឹង​មូលហេតុ​

Views: 1

ដោយៈ ចាន់តូ​/​ភ្នំពេញៈ ស្ត្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​អាគារ មជ្ឈមណ្ឌល ព្រី​នស៍ ផ្លា​ហ្សា មក​ទើរ​លើ​ធ្នើ បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​ដោយ​មិនដឹង​មូលហេតុ កាលពី​វេលា​ម៉ោង​២:៤០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​សាកសព​ស្ត្រី​រងគ្រោះ​ខាងលើ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​មាន​គេ​ឃើញ​ស្ត្រី​រងគ្រោះ​ដេក​ផ្កាប់មុខ​នៅលើ​ទ្រនើរ​ត្រង់ចំណុច​កើតហេតុ ក៏មាន​អ្នក​ទៅ​មើល​ជិត ទើប​ដឹងថា ស្ត្រី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ ចុះមក​ដើម្បី​ពិនិត្យ​សាកសព​ស្ត្រី​រងគ្រោះ ឲ្យ​ដឹង​ប្រាកដថា ស្ត្រី​រងគ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​អី​ពិតប្រាកដ ៕​

Post navigation