Cambodia

ស្ត្រី​ប្រេ​ស៊ីល​ស្លាប់​ដោយ​កូ​វីដ​១៩ បន្ទាប់​ពី​ឆ្លងទន្លេ​បាន​កូនភ្លោះ​ខណៈ​ដែល​អ្នក​ស្លាប់​ដោយកូវី​ដឡើង​ជា​ង​៦០.០០០​នាក់​

ចែករម្លែក

​ម្ដាយ​ម្នាក់​នៅ​ប្រទេសប្រេ​ស៊ីល បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ បន្ទាប់ពី​បាន​សម្រាលកូន​បាន​កូនភ្លោះ​ខណៈដែល​ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ៦០.០០០ នាក់​និង​មាន​ករណី​ឆ្លង​​វីរុស​នេះ​ចំនួន​១,៤ លាន​នាក់​។​

​ស្ត្រី​ជា​ម្តាយ ឈ្មោះ ឡា​រី​ស​សា ប្លង់កូ បាន​ឆ្លងទន្លេ​បាន​កូនភ្លោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ទីក្រុង​សៅ ប៉ាវ​ឡូ​កាលពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ​បាន​ទទួលរង​ការ​ហូរ​ឈាម​ខ្លាំង​ដែល​បណ្តាល​គាំងបេះដូង​។​

​កាលពី​ពេល​មាន​ផ្ទៃពោះ ស្ត្រី​នេះ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ថ្ងៃទី​១២​ខែមិថុនា​បន្ទាប់​ពី​មាន​រោគសញ្ញា​ដូច​ជា​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ​។ នេះ​បើ​យោង​តាម​ប្តី​របស់​នាង​។​

​សុខភាព​របស់​ស្ត្រី​នេះ​កាន់តែ​យ៉ាប់យ៉ឺន​ហើយ​នាង​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​២​សប្តាហ៍​ក្រោយមក គឺ​នៅ​ថ្ងៃទី ២៦ ខែមិថុនា​។​នៅ​ថ្ងៃ​បន្ទាប់ នាង​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ ជា​ទី​ដែល​​នាង​បាន​សម្រាលកូន​។

​ប្តី​របស់​នាង​ដែល​ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ប៉ុន្តែ​ក្រោយមក​បាន​ជាសះស្បើយ​នោះ បាន​និយាយថា លោក​បាន​ស្ថិតនៅក្នុង​បន្ទប់វះកាត់​នៅពេល​កូន​របស់​គាត់ ត្រូវ​បាន​ជួយ​បង្កើត​នោះ​។​ទោះបី​​ជា​មាន​ការ​ខំប្រឹងប្រែង​ពី​គ្រុមគ្រូពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​នាង​ក៏ដោយ នាង​នៅ​ស្ថិត​នៅក្នុង​ស្ថានភាព​គាំង​បេះដូង ហើយ​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាង ឡា​រី​ស​សា ប្លង់កូ បាន​ស្លាប់​ដោយ​គាំងបេះដូង​ក្នុងពេល​មាន​ជំងឺ​កូវី​ដ​១៩

Football news:

Sanchez finished the match against Bayer, despite the injury
Solskjaer is the fifth coach with whom Manchester United reached the semi-finals of the European Cup
Manchester United are set to buy Sancho this summer despite Borussia's claim that he is staying
Shirokov beat the judge at an Amateur tournament: promised that # # # # # [vdarit] for a red card-and # # # # # [vdarit]
Brunu has scored 11 goals in 20 games for Manchester United. 7 of them were penalties
Lukaku has scored in 9 consecutive Europa League games. This is a tournament record
Konstantinos Tsimikas: Liverpool is the biggest club in the world. I supported them as a child