Cambodia

ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​អំពាវនាវ​ដល់​ស្ថាប័ន​ច្បាប់​ជួយ​ដាក់ទោស លើ​ប្តី​របស់​ខ្លួន ដែល​ប្រើ​អំពើ​ហិង្សា​វ៉ៃ​ប្រពន្ធ​6​ដង​ស្ទើរ​ស្លាប់​ស្ទើរ​រស់​

កំពង់ធំ ៖ ល្បី​កក្រើក​ពេញ​ស្រុក​ស្ទោង ខណៈ​ពេល​ដែល​បុរស​ជើង​ខ្លាំង​ដែល​តែង​តែ​វ៉ៃ​ប្រពន្ធ​ខ្លួនឯង ដោយ​វ៉ៃ​ប្រពន្ធ​ម្តង ហើយ​ម្តង​ទៀត ស្ទើរតែ​ស្លាប់ រហូតដល់​បាក់ជើង ហើម​មុខ​ហើម​មាត់ ស្ត្រី​រងគ្រោះ​រត់​មក​ពឹង ប៉ូលិស​ប៉ុស្តិ៍ រត់​ពឹង​អធិការ​ស្រុក​ស្ទោង តែ​អាជ្ញាធរ​ដែល​ជា​ម៉ែ​ជា​ឪ​ពុំ​មាន​ដំណោះស្រាយ បណ្តោយ​ឲ្យ​ជន​ដៃ​ដល់​ជា​ប្តី​វាយដំច្រំធាក់​តាម​អំពើ​ចិត្ត​។

​ជាក់ស្ដែង​បុរស​ជា​ប្តី ដែល​ត្រូវ​បាន​គេ​ដឹង​ថា ល្បី​ជើង​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​ទៅ​ប្រពន្ធ​ ដែល​ជា​ជនរងគ្រោះ បាន​ធ្វើ​សកម្មភាព​វ៉ៃ​ធាក់​បណ្តាល​ឲ្យ​ប្រពន្ធ​របួស​ស្ទើរ​សុសសាច់ ជាំមុខ​ជាំ​មាត់​ពេញ​រាងកាយ ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ឃុន ភារ​: មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ ចាប់​ឃាត់ខ្លួន បុរស​ជា​ប្តី​ឈ្មោះ ត្រេង ឡូញ (​ហៅ​ស្វិត​) ភេទ​ប្រុស អាយុ​37​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្តី​, ឃុំ​កំពង់ចិនត្បូង​, ស្រុក​ស្ទោង​, ខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង 16:00​នាទី ថ្ងៃ​ទី​08 ខែ​08 ឆ្នាំ​2020 ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក សាយ វាសនា ព្រះ​រាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​។

​យោង​តាម​សេចក្តី​រៀបរាប់​របស់​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ កែ ឌី​ណា ភេទ​ស្រី អាយុ​37​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្តី​, ឃុំ​កំពង់ចិនត្បូង​, ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ខ្លួន​រង​ទុក្ខវេទនា​ជា​ខ្លាំង ដោយសារ​ប្តី​របស់​នាង​ឈ្មោះ ត្រេង ឡូញ (​ហៅ​ស្វិត​) តែងតែ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង ជា​បន្តបន្ទាប់ ដោយ​ការ​វាយដំច្រំធាក់ រហូត​បាក់ជើង​ម្តង​មក​ហើយ តែ​នាង​តែងតែ​លាក់បាំង​នឹង​ម្តាយ និង​បងប្អូន ដោយ​មិន​ចង់​ឲ្យ​គេ​ដឹង​ទេ ដោយសារ​ប្តី​រូប​នេះ នាង​ជា​អ្នក​សម្រេច​ចិត្ត​យក​ដោយ​ខ្លួនឯង​។

​ប្អូនស្រី កែ ឌី​ណា បាន​បន្ត​ថា ប្តី​របស់​នាង​បាន​វ៉ៃ​ធ្វើបាប​សរុប​ទាំង​ពេលនេះ 6​ដង​ហើយ ហើយ​កន្លងមក​ប្អូន​បាន ទៅ​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ចិនត្បូង តែ​មេ​ប៉ុស្តិ៍​ថា មិន​ហ៊ាន​ដោះស្រាយ ហើយ​ធ្លាប់​ប្តឹង​នៅ​សាលាស្រុក​ស្ទោង ក៏​មន្ត្រី​ស្រុក​មិន ហ៊ាន​ដោះស្រាយ ហើយ​ថែមទាំង​ជំរុញ​ឲ្យ​នាង​ទៅ​ដាក់ពាក្យ​នៅ​តុលាការ តែ​នាង​បាន​ត្រឹម​តែ​ក្តី​អស់ សង្ឃឹម​ដោយសារតែ ពេល​មានទុក្ខ រត់​ពឹង​អាជ្ញាធរ ដល់​អាជ្ញាធរ​មិន​ដោះ​តើ​ឲ្យ​នាង​ទៅ​ពឹង​ន​ណា​?…​។

​ទើបតែ​ពេលនេះ ក្រោម​ការ ដឹកនាំ​របស់​លោក​ស៊ិន វិ​រ​: ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ធំ បាន​បញ្ជា​ឲ្យ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក​ស្ទោង ដែល​សម្របសម្រួល​ដោយ លោក សាយ វាសនា ចាប់​ឃាត់ខ្លួន នាំ​ជន​ដៃ​ដល់ មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ តាម​ពាក្យ​បណ្តឹង​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អនីតិ​សង្វាស​ជន៕
អត្ថបទ៖ ប៊ុន​រដ្ឋា
សូមចុចអាន៖ ​ដាស់​ម្តាយ​ឲ្យ​បើកទ្វារ​ចូល​ដេក​ ស្រាប់តែ​ទៅ​ចងក​សម្លាប់​ខ្លួន​ ក្នុង​បន្ទប់ទឹក​ទៅវិញ​

Football news:

Lampard will talk to Kepa and Caballero after signing Mendy
Ralf Rangnick: Havertz - Cruyff of the present day. I don't see any weaknesses in his game
Documentary about Varane nominated for the award of the Rotterdam sports film festival
Two substitute players played for Tuapse. The PFL confirmed the participation of players not included in the application
Jurgen Klopp: Arteta is an exceptional coach. Arsenal have a good balance between defence and attack
The Prosecutor's office of Perugia suspended the investigation of the Suarez exam due to leaks in the media
The rebuilding of the Union stadium by fans is a Berlin legend. Helped other people's fans, worked on December 30 in the cold, the watchman was 80 years old