Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​សត្វ​ស្វា​ព្រាម​ប្រភេទ​កម្រ​ជិត​ផុត​ពូជ​កំពុងមាន​វត្ត​ច្រើនជាង​៣.០០០​ក្បាល​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​

Views: 2

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ដោយសារតែ​កត្តា​អំណោយផល កម្ពុជា​ត្រូវបាន​គេ​ដឹងថា​នៅមាន​វត្តមាន​ប្រភេទ​ស្វា​ព្រាម​ច្រើន​បង្គួរ​នៅក្នុង​តំបន់ការពារធម្មជាតិ​។​

​បើ​យោងតាម​ការសិក្សា ស្វា​ព្រាម​មាន​ចំនួន​ច្រើនជាង ៣.០០០ ក្បាល​នាពេល​បច្ចុប្បន្ន ខណៈ​ចំនួន​ស្វា​ព្រាម​នៅលើ​ពិភពលោក​មាន​និន្នាការ​ថយចុះ​ប្រមាណ ៥០​ភាគរយ​។ វត្ដ​មាន ស្វា​ព្រាម នេះ ភាគច្រើន មាននៅ​ភាគ​ខាងកើត នៃ​ប្រទេស​កម្ពុជា ដូចជា ដែនជម្រកសត្វព្រៃ​កែវ​សីមា លំផាត់ និង ស្រែ​ពក ។

​ពួកវា​ចូល​ចិ​ត្ដ​រស់នៅ តាម​តំបន់​ទន្លេ និង ព្រែក ដូចជា ទន្លេសេកុង និង ស្រែ​ពក ជាដើម ។ មុខងារ មួយ ក្នុង ចំណោម​មុខងារ​ផ្សេងៗ​របស់​ស្វា​ព្រាម​នេះ គឺ​វា​ជា​សត្វ​ស៊ី​ផ្លែឈើ ស្លឹកឈើ ។ ដូច្នេះ វា គឺជា​ភ្នាក់ងារ​មួយ​ក្នុង ការនាំ​គ្រាប់ពូជ​រុក្ខជាតិ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដើម្បី​អាចឱ្យ​រុក្ខជាតិ ព្រៃឈើ អាច បន្ត​ដុះ​លូតលាស់​បាន​។​

​បើតាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​៖ ស្វា​ព្រាម (Trachypithecus germaini) មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Silvered Langur មាន​សម្បុរ​ខ្មៅ​ប្រផេះ​ពាសពេញ​លើ​ដងខ្លួន ហើយ​ផ្ទៃមុខ​មាន​ពណ៌​ខ្មៅ​គ្មាន​រង្វង់​កង​ព័ទ្ធជុំវិញ​ភ្នែក​ទេ​។ ផ្នែក​ច្រមុះ និង​មាត់​មាន​ពណ៌​ស​-​ប្រផេះ​។​

​ក្រៅពីនេះ​ស្វា​ព្រាម​មាន​ដុះ​កញ្ចុំ​ពុកមាត់​វែង​ពណ៌​ស​ព័ទ្ធជុំវិញ​ផ្ទៃមុខ​ស្ទើ​តែ​លុប​បាត់​ត្រចៀក​។ កូន​ស្វា តូច​មាន​ពណ៌​ទឹកក្រូច​ខ្ចី មាន​ប្រអប់ដៃ និង​ប្រអប់ជើង​ពណ៌​ខ្មៅ និង​គ្មាន​រោម​កញ្ចុំ​នៅលើ​ក្បាល​ដូច​ស្វា​ចាស់​នោះទេ​។ សត្វ​ប្រភេទ​នេះ ត្រូវបាន​គេ​ប្រទះឃើញ​វត្ត​មាននៅ​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​តំបន់ឆ្នេរ​ព្រៃកោងកាង តំបន់​ព្រៃ​លិច​ទឹក​។ ចំណីអាហារ​របស់​វា​មានដូចជា​៖ ត្រួយ​ឈើ មើម ផ្លែឈើ​ខ្ចី (​ផ្លែ​កកោះ ត្រ​សេក​) ផ្កា និង​សត្វល្អិត​ផងដែរ​។ ស្វា​ព្រាម ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (EN) ជា​ប្រភេទ​កំពង់​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​៕/R

Post navigation