Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សត្វត្រដក់តូចជាសត្វកម្រ និង កំពុងមានវត្តមាននៅកម្ពុជា

Views: 5

ដោយ៖ដេប៉ូ/ភ្នំពេញ៖ សត្វត្រដក់តូច ដែល មានឈ្មោះវិទ្យាសាស្ត្រថា Leptoptilos javanicusកំពុងមានវត្តមាននៅកម្ពុជា។


បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ត្រដក់តូច ជាប្រភេទសត្វកំពុងទទួលរងការគំរាមកំហែង (VU) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN វាមានវត្តមានពេញ មួយឆ្នាំនៅប្រទេសកម្ពុជា។
សត្វប្រភេទនេះច្រើនរស់នៅតាមតំបន់ដីសើម តាមវាលទំនាប តំបន់ដីសើមនៅក្នុងព្រៃល្បោះ ទន្លេធំៗ និងនៅតាមតំបន់ព្រៃលិចទឹក នៃប្រទេសកម្ពុជា មានបន្ទាយពងកូនដ៏ធំនៅក្នុងតំបន់រាមសារព្រៃទាល់ នៃបឹងទន្លេសាប និងមួយចំនួនទៀតមានបន្ទាយពងកូននៅភូមិភាគខាងជើងនៃប្រទេស។
វាមាន មាឌធំ មានចំពុះធំពណ៌ស្រអាប់ ក្បាលត្រងោលពណ៌ផ្កាឈូក កពណ៌លឿងស្រាល ផ្នែកខាងលើ និង ស្លាបពណ៌ខ្មៅ ផ្នែកខាងក្រោមពណ៌ស។ មួយចំនួនដែលនៅបឹងទន្លេសាបធ្វើការបន្តពូជនៅដើមរដូវប្រាំង ផ្ទុយពីមួយចំនួនដែលនៅភូមិភាគទំនាបខាងជើងធ្វើការបន្តពូជនៅដើមរដូវរស្សា៕ P / N

Post navigation