Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សួរសុខទុក្ខកីឡាបាល់ទាត់នារី ដែលកំពុងហាត់នៅចិន

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ស្ទើរតែកន្លះខែហើយ ដែលក្រុមបាល់ទាត់ជម្រើសជាតិ នារីកម្ពុជា ចេញទៅហាត់ នៅប្រទេសចិន។ នេះជាការហ្វឹកហាត់ រយៈពេលវែង ដើម្បីត្រៀមស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង។

លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកទទួលស្គាល់ថាៈ ពេលនេះ សមត្ថភាពក្រុមកីឡាការិនី បាល់ទាត់នារី មានការរីកចម្រើន ជាងមុនច្រើន ហើយអ្វីដែលពិសេសនោះការហ្វឹកហាត់ នៅក្រៅប្រទេស ពួកគេសម្រួចខ្លាំង លើការហ្វឹកហាត់។ ក្នុងមួយថ្ងៃៗ ពួកគេហាត់ ពីរពេល ហើយនៅចំពោះមុខ គេនឹងមានការប្រកួតជាមិត្តភាពអន្ដរជាតិច្រើន ពិសេស ប្រកួតជាមួយក្រុមនានារបស់ចិន។ ការប្រកួតច្រើន នឹងធ្វើឲ្យពួកគេ កាន់តែមានបទ ពិសោធន៍ច្រើន ពិសេសទៅទៀតនោះ ពួកគេស៊ាំជាមួយនឹងការប្រកួតជាលក្ខណៈ អន្តរជាតិ ។ ពួកគេមានសុខភាពល្អ ហើយក្រុមទាំងមូល សម្រួចលើការហ្វឹកហាត់ ហើយក្រុមទាំងមូលមានសាមគ្គីល្អ និងសហការគ្នាហាត់ បានល្អទៀតផង៕/V

Post navigation