Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សុនខ​នៅ​អាម៉េរិក​មក​ទទួល​សញ្ញា​ប​ត្រ​សាកលវិទ្យាល័យ ក្រោយ​មាន​វត្តមាន​ជាមួយ​ម្ចាស់​វា​គ្រប់​ថ្នាក់​មិន​ដែល​ខាន​(វីដេអូ)

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឆ្កែបម្រើ​របស់​និស្សិត​នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី (New Jersey) បាន​ទទួល​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ផ្ទាល់ខ្លួន​របស់​វា​បន្ទាប់​ពី​បាន​ចូលរៀន​គ្រប់​ថ្នាក់​ទាំង​​អស់​របស់​ម្ចាស់​វា​។​

​នាង ហ្គ្រេស ម៉ា​រី​យ៉ានី (Grace Mariani)​មកពី​ទីក្រុង​ម៉ា​វ៉ា (Mahwah) រដ្ឋ​ញូ​វ​ជើ​ស៊ី ត្រូវបាន​អមដំណើរ​ដោយ​សុនខ​ឈ្មោះ​ចា​ស្ទីន (Justin)​ពេញ​មួយ​ជីវិត​នៅ​មហាវិទ្យាល័យ​របស់​នាង​​នៅ​សាកលវិទ្យាល័យ​សេតុ​ន​ហ​ល់ (Seton Hall) ហើយ​សុនខ​រោម​លឿង​របស់​នាង​ក៏​ទទួលបាន​សញ្ញាបត្រ​ផងដែរ​សម្រាប់​ការតាំង​ចិត្ត​និង​ការចំណាយ​ពេលវេលា​របស់​វា​។​

​នាង​ម៉ា​រី​យ៉ានី ដែលជា​អ្នក​ប្រើប្រាស់​រទេះរុញ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​អប់រំ ហើយ​ឥឡូវនេះ​នាង​មាន​គម្រោង​បង្រៀន​ក្មេងៗ​នៅ​សាលាបឋមសិក្សា​។​

​នៅក្នុង​វីដេអូ​ឃ្លីបដ៏​គួរឱ្យ​ស្រលាញ់​នេះ គេ​ឃើញ​ចា​ស្ទីន​ជើងបួន​ដើរ​ជាមួយ​ម្ចាស់​របស់​វា ខណៈ​វា​ទទួល​សញ្ញាបត្រ​ពី​ប្រធាន​សាកលវិទ្យាល័យ លោក យ៉ូ​សេប អ៊ី នី​រ៉េ (Joseph E. Nyre)​។​

​វា​ហិតក្លិន​សញ្ញាបត្រ មុន​នឹង​ពាំ​វា​ក្នុង​មាត់​ដោយ​រីករាយ​។​

​អ្នក​ទាំង​ពីរ​បាន​ដើរ​ចេញពី​ឆាក ខណៈ​ហ្វូងមនុស្ស​ស្រែក​ហ៊ោ​ចំពោះ​សមិទ្ធផល​របស់​ពួកគេ​។​

​សាកលវិទ្យាល័យ​សេតុ​ន​ហល់​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា “​ប្រធាន​សាកលវិទ្យាល័យ​សេតុ​ន​ហ​ល់ លោក​បណ្ឌិត យ៉ូ​សេប អ៊ី នី​រ៉េ បាន​បង្ហាញ​ដល់​ចា​ស្ទីន ដែល​ជា​ឆ្កែបម្រើ​សម្រាប់​នាង​ហ្គ្រេស ម៉ា​រី​យ៉ានី មក​ពី​ក្រុង​ម៉ា​វ៉ា រដ្ឋ​ញូ​វ​ជើ​ស៊ី ជាមួយនឹង​សញ្ញាបត្រ​សម្រាប់​ការចូលរួម​ថ្នាក់​ទាំងអស់​របស់​នាង​ហ្គ្រេស​នៅ​សេតុន​ហល់​”​។​

​មនុស្ស​ម្នាក់​បាន​សរសេ​រលើ​អន​ឡាញ​ថា “​នេះ​ពិតជា​អស្ចារ្យ​ណាស់​!”​។ ខណៈ​ម្នាក់​ទៀត​បាន​បន្ថែមថា “​អ្នក​ទាំង​ពីរ​អស្ចារ្យ​ណាស់​។ សូម​អបអរសាទរ​”​។​

​អ្នក​ទី​បី​បាន​និយាយថា “​អូ​! ខ្ញុំ​ស្រឡាញ់​វា​! ចា​ស្ទីន​ពិតជា​សម​នឹង​ទទួល​បាន​សញ្ញាបត្រ​ដែរ​”៕

ចា​ស្ទី​ន​និង​នាង​ហ្គ្រេស​ទទួល​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​សេតុ​ន​ហល់

Post navigation