Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សូមអបអរសាទរដល់ប្អូនស្រី ដែលបានសំរាលកូនដំបូងគេ នៅក្នុងមណ្ឌលសុខភាព ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

Views: 1

ដោយៈ បាយ័ន / សៀមរាបៈ សូមអបអរសាទរ ដល់ប្អូនស្រី ដែលបានសំរាលកូន ដំបូងគេ នៅក្នុងមណ្ឌលសុខភាព ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នេះបើតាមការថ្លែងរបស់លោក ថោង បញ្ញាវ័ន្ដ ប្រធានទទួលបន្ទុករួម មណ្ឌលសុខភាព ប៊ុនរ៉ានី ហ៊ុន សែន រុនតាឯក។

លោក ថោង បញ្ញាវ័ន្ដ បាននិយាយថា ប្អូនស្រីដែលសំរាលកូននោះ មានឈ្មោះ ជាតិ សុីតា អាយុ ៣០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតានី (ធម្មជាតិរុនតាឯក) ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោក ថោង បញ្ញាវ័ន្ដ បានបញ្ជាក់ទៀតថា ប្អូនស្រី ជាប្រជាពលរដ្ឋដែលបានផ្លាស់ ទីលំនៅ ពីតំបន់អង្គរ មករស់នៅភូមិធម្មជាតិ រុនតាឯកថ្មី ហើយបានសំរាលកូន ១នាក់ (ភេទស្រី)នៅក្នុងមណ្ឌលសុខភាព ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២ រំលងអធ្រាត្រ ។

លោក ថោង បញ្ញាវ័ន្ដ បានបន្តថា ប្អូនស្រីជាអ្នកដំបូងគេ ដែលបានសំរាលកូន នៅក្នងមណ្ឌលសុខភាពថ្មីនេះ ហើយជាកូនលើកដំបូង ផងដែរ៕ V / N

Post navigation