ដោយៈសុផល/ភ្នំពេញ៖ត្រៀមៗ SUV ថ្មីរបស់ Hyundai នឹងបង្ហាញវត្តមាននៅកម្ពុជានាចុង ខែមករានេះហើយ។ ជាការបើកទំព័រឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Hyundai Camko Motor ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខរថយន្តHyundai មកកាន់ទីផ្សារកម្ពុជានឹងធ្វើការបង្ហាញរថយន្តថ្មីបន្ថែមទៅក្នុងគ្រួសារ SUV របស់ខ្លួននៅថ្ងៃទី ២៧ ខែមករា គឺជាម៉ូដែល« Venue»។
រថយន្តម៉ូដែល Venue ដែលជារថយន្ត SUV មានរូបរាងទាន់សម័យ និងទាក់ទាញនេះ នឹងបង្ហាញវត្តមានតាមរយៈកម្មវិធីប្រកាសចេញបែបឌីជីថល មានន័យថាការប្រកាសចេញរថយន្តនេះនឹងធ្វើឡើងតាមរយៈអេក្រង់ឧបករណ៍វៃឆ្លាតដូចជាស្មាតហ្វូន Tablet ឬទូរទស្សន៍វៃឆ្លាតផងដែរ។ជាមួយនឹង ការកំណត់ស្តង់ដារខ្ពស់ Venue គឺជានិយមន័យថ្មីរបស់ពាក្យថាTrue Lifestyle។ ភាពងាយស្រួល គឺជារឿងមួយ លក្ខណៈពិសេស និងសុវត្ថិភាពគឺជាចំណុចចម្បងដែល Venueផ្ដល់ជូន។
មុនការដាក់បង្ហាញផ្លូវការពីវត្តមានរបស់Hyundai Venue ក្រុមហ៊ុនHyundai Camko Motor កាលពីរសៀលថ្ងៃទី២៤មករាបានរៀបចំកម្មវិធីសន្និសីទកាសែតឈ្មោះថា Venue Press Conference ដែលបានរៀបចំឡើងនៅហាងលក់ថ្មីរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅPark Community Mall។កម្មវិធីនេះមានការចូលរួមពីអ្នក សារព័ត៌មានមកពីប៉ុស្តិ៍ទូរទស្សន៍វិទ្យុនិងសារព័ត៌មានអនឡាញជាច្រើន។ក្នុងកម្មវិធី Venue Press Conference នេះអ្នកសារ ព័ត៌មានឧកាសសួរនូវសំនួរដល់ថ្នាក់ដឹកនាំ របស់Hyundaiនិងទទួលបានសាកល្បងបើកបររថយន្ត Venue នៅបុរីប៉េងហួត និងធ្វើការថតរូបកម្សាន្ត។
Hyundai Camko motor companyត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko motor company ជាក្រុមហ៊ុនចែកចាយHyundai ផ្តាច់មុខតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundaiជាក្រុមហ៊ុននាំមុខ គេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៤នៅក្នុងឧស្សាហកម្មរថយន្តអស់រយៈពេល ១១ឆ្នាំកន្លងមកនេះ។គោលបំណងរបស់យើងគឺផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្ស អោយពេលវេលារបស់អតិថិជនរបស់យើង កាន់តែមានតម្លៃជាមួយនឹង ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជំនាន់ថ្មី។ ជាមួយនឹងរថយន្ត ១២កៅអី សម្រាប់គ្រួសារ ឬអាជីវកម្ម និងរថយន្តSUVជាច្រើនម៉ូដែលទៀតសម្រាប់បំពេញតម្រូវការរបស់អតិថិជន។លើសពីនេះHyundaiក៏មានមជ្ឈមណ្ឌលសេវា កម្មសាខាព្រះមុនីវង្ស និងសែនសុខសម្រាប់ថែទាំរថយន្ត របស់ លោកអ្នក ផងដែរ។Hyundaiប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ បំផុតដែលបង្ហាញ អត្ថន័យពិតអំពីLIFESTYLE។
ដូចនេះសូមកុំភ្លេចរង់ចាំតាមដានការបង្ហាញជាសាធារណៈនូវរថយន្ត Hyundai Venue ក្នុង ពេលឆាប់ៗខាងមុខនេះ ដើម្បីចង់ដឹងថារថយន្ត Venue ដែលជា SUV ខ្នាតតូចថ្មីសន្លាងរបស់ Hyundai មានរចនាបថទាន់សម័យ និងមានប្រណីតភាពកម្រិតណា។ ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 775 133/ 097 755 8133 ឬចូលទៅកាន់ទំព័រ Facebook Hyundai-Cambodia៕ph