ប្រែសម្រួល : កញ្ញាដាលីស ៖ ហ្វូងស្វាជាង ១០០ ក្បាលបានឆ្មក់ចូលកសិដ្ឋានមួយដើម្បីលួចយកចំណីអាហារនៅក្នុងប្រទេសថៃ បន្ទាប់ពីកង្វះភ្ញៀវទេសចរដោយសារតែកូវីដ ១៩បានកាត់ផ្តាច់ការផ្គត់ផ្គង់ចំណីអាហារជាប្រចាំរបស់ពួកវា។
វីដេអូបានបង្ហាញ មេស្វានិងកូនស្វា ដែលជាធម្មតាត្រូវភ្ញៀវទេសចរផ្តល់ចំណីឱ្យនោះ កំពុងនាំគ្នាប្រមូលយកពោតធ្វើជាចំណីនៅខេត្តនគររាជសីមាកាលពីថ្ងៃទី ១៨ ខែមករា។
អ្នកភូមិបានត្រឹមឈរមើលពីចម្ងាយខណៈសត្វស្វាបំផ្លាញដំណាំរបស់ពួកគេ។
កសិករម្នាក់និយាយថា គាត់មិនហ៊ានឃាត់ស្វាទាំងនោះទេ ព្រោះវាមានគ្នាច្រើនពេក ហើយអាចកាចសាហាវដាក់គាត់។
គាត់និយាយថា “វាមិនអាចទៅរួចទេក្នុងការបញ្ឈប់ពួកវាទាំងអស់ ហើយវាមានគ្រោះថ្នាក់ណាស់។ សត្វស្វាត្រឹមមួយក្បាលគឺគ្រប់គ្រាន់នឹងធ្វើឱ្យមនុស្សរងរបួស ប្រសិនបើវាចង់វាយប្រហារ។សាកស្រមៃអំពីការបញ្ឈប់ស្វាស្រែកឃ្លានជាង ១០០ ក្បាលទៅមើល៎! ដូច្នេះយើងទុកឱ្យវាស៊ីដំណាំតាមអំពើចិត្តចុះ”។
ចម្ការនេះមានទីតាំងក្បែរឧទ្យានជាតិខៅយ៉ៃ ដូច្នេះសូម្បីតែដំរីក៏ចូលមកស៊ីដំណាំដែរ៕
ស្វាជាង១០០ ក្បាលចូលស៊ីចំណីនៅចម្ការមួយនៅខេត្តនគររាជសីមា