Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្វែងរក​ចាប់ខ្លួន​អ្នកបើកបរ​រថយន្តបុក​មនុស្ស​មួយ​គ្រួសារ​ស្លាប់​បួន​នាក់​និង​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​អូ​រាំង​ឪ​

Views: 2

ដោយៈ គង់​ហេង​/​ត្បូងឃ្មុំ​៖ នគរបាល​បាន និង​កំពុង​ស្វែងរក​ចាប់ខ្លួន​តៃកុង​រថយន្ត​ធំ ដែល​បាន​បើក​បុក​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន បួន នាក់ និង​របួសធ្ងន់​ម្នាក់​។ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរឱ្យ​រន្ធត់ និង​តក់​ស្ល​ត់​បំផុត​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ ១១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៧៦-៧៧ ស្ថិត​ក្នុងភូមិ ៥៤ ឃុំ​ទួល​សូ​ភី ស្រុក​អូ​រាំង​ឪ កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​ខែ​៤ ខែធ្នូ​ម្សិលមិញ​នេះ​។

​ប្រភពពី​មន្ត្រីនគរបាល​ស្រុក​អូ​រាំង​ឪ​បានឱ្យដឹងថាៈ ក្រោយ​កើតហេតុ អ្នកបើករថយន្ត​ធុន​ធំ​ម៉ាក​ហ៊ី​ដាយ​ប្រភេទ​សណ្តោង​ក្បាល​ពណ៌​ស បិទ​ស្លាក​សម្គាល់​នៅ​កញ្ចក់​ខាងមុខ «L.M.H ដឹក​ជ​ញ្ជួ​ន​» ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៥៩៩២ និង​រ៉ឺម៉ក​សណ្តោង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម ៣A-០០៦០ បាន​ចត​រថយន្ត​ចោល​គេចខ្លួនបាត់​។​

​ប្រភព​នោះបាន​ឱ្យដឹងទៀតថាៈ ខាង​ជនរងគ្រោះ​មួយ​គ្រួសារ​មាន​គ្នា​ប្រាំ​នាក់ ដែល​បាន​ស្លាប់​បួន​នាក់ និង​របួស​ម្នាក់ បានធ្វើ​ដំណើរ​តាម​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HO-០៣៥០ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​ខាងលើ​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាលឱ្យ​ស្លាប់ និង​របួស​រដូក​រដែ​ល​យ៉ាង​អាណោចអាធម៌ នៅលើ​ដងផ្លូវ​។​

​ប្រភព​ដដែល​បាន​បន្តថាៈ ក្នុងនោះ​បុរស​ជា​ប្តី​ជា​អ្នកបើក​ម៉ូតូ​ឈ្មោះ រឿន រី​ន អាយុ ៣៨ ឆ្នាំ​, ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ គិ​ន ស៊ី​នូ អាយុ ៣៦ ឆ្នាំ​, កូនស្រី​ឈ្មោះ រឿន ស៊ី​ណេ​ត អាយុ ១០ ឆ្នាំ និង​កូនប្រុស ឈ្មោះ រឿន លី​ហេង អាយុ ៦ ឆ្នាំ​បាន​ស្លាប់​នៅនឹងកន្លែង​។ ចំណែក​កូនស្រី​ឈ្មោះ រឿន សុខ​ណៃ អាយុ ២ ឆ្នាំ បាន​រងរបួស​ធ្ងន់​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់ថា មួយ​គ្រួសារ​រងគ្រោះ​មាន​សមា​ជិត​ចំនួន ប្រាំ នាក់​នេះ​មាន​ទីលំនៅ​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​នាំ​ប្រពន្ធ​កូន​មកលេង​ឪពុកម្តាយ​នៅ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ ហើយ​សាកសព​ជនរងគ្រោះ​ទាំង​បួន ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​ជុំវិញ​ករណី​គ្រោះ​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ច្រើន​នេះ ខាង​សមត្ថកិច្ច​បាន និង​កំពុង​ស្វែងរក​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ខាងលើ​ដើម្បី​ផ្តន្ទាទោស​៕​/R

Post navigation