Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដាំកូនឈើ និងចែកអំណោយ នៅវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ​ លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយ មានជ័យ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងក៏ជាប្រធានក្រុមការងារ អភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងលោកស្រី ឧកញ៉ា ហេមចិត្តាអគ្គមហាឧបា សិកា ពុទ្ធសាសនូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ និងព្រះគ្រូធម្មាលង្ការមុន្នី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល (ខ្ចាស់) បានអញ្ជើញ និងនិមន្ដចូលរួម ក្នុងកម្មវិធីចែកអំណោយ និងដាំកូនឈើ នៅវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ស្ថិតនៅផ្លូវជាតិលេខ៦ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក ជិន ឆោម នាយកវិទ្យាល័យឈ្នួរមានជ័យ បានឱ្យដឹងដឹង កាលពីថ្ងៃទី ២៧ ខែកញ្ញាថាថា វិទ្យាល័យនេះ បានបង្កើតឡើង នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០០១ ជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ។ សព្វថ្ងៃ វិទ្យាល័យ មានអគារ ៧ ខ្នង /អគារសិក្សា ៤ខ្នង ស្មើនឹង ៤៣ បន្ទប់ ក្នុងនោះ បន្ទប់រៀន ៣៥ បន្ទប់ បន្ទប់ប្រជុំ១ បណ្ណាល័យ១ បន្ទប់កុំព្យូរទ័រ២ បន្ទប់ពិសោធន៍៤ ទីចាត់ការ១ខ្នង ស្មើនឹង ៤បន្ទប់ អគារស្នាក់នៅគ្រូ ១ខ្នង ស្មើនឹង ២០ បន្ទប់ និងមានបុគ្គលិក ៣២ នាក់ ស្រី ៨នាក់ មានសិស្ស ៨៤១ នាក់ ស្រី ៤៩២នាក់ ។

លោកបានបន្តថា សាលាកំពុងទទួលការអនុវត្តគម្រោងកែលម្អការអប់រំមធ្យមសិក្សា ចំណេះទូទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា (SEIP -GEIP) ដែលបានកាត់ បន្ថយសិស្សបោះបង់ការសិក្សា បន្ថយអត្រាធ្លាក់មធ្យមភាគ ហើយក៏បាននឹងកំពុងបង្កើន សកម្មភាពនានា សំដៅពង្រឹងគុណភាពអប់រំ បង្កើនបរិមាណសិស្ស ការពិសោធន៍ បំណិនមុខរបរ ឱ្យចេះរកចំណូល ពីការកែច្នៃម្ហូបអាហារ កែលម្អបរិស្ថានសាលា កីឡា អនុវត្តគម្រោង និងផែនការទិសដៅបន្ត ។

លោក កែ សួនសុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវសកម្មភាពរបស់ប្រធាន អនុប្រធានក្រុមយុវជន បានខិតខំប្រឹងប្រែងរួមសាមគ្គី សហការគ្នា ក្នុងការអភិវឌ្ឍ មូលដ្ឋាន ជាពិសេសការជួយទុក្ខធុរៈ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ នៅតាមមូលដ្ឋាន ដែលមានជួបទុក្ខលំបាក។

ក្នុងនោះ លោក បានមានប្រសាសន៍ផ្តោតលើកិច្ចការសំខាន់ៗ ចំនួន ៣ ចំណុច រួមមាន ១.ប្អូនៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ ត្រូវខិតខំ រៀនសូត្រ ព្យាយាមយកចិត្តទុកដាក់ ក្រេបជញ្ជក់នូវចំណេះដឹង ដើម្បីទទួលបានលទ្ធផល ប្រលង ជាប់ទាំងអស់គ្នា។ ជាពិសេសកុំយកពេលវេលាដើរលេង ដោយមិនគិតពីការ រៀនសូត្រ ។ ២.​ប្អូនៗយុវជនត្រូវជៀសឱ្យផុតពីការប្រព្រឹត្តគ្រឿងញៀន ជាពិសេស ការសេពគប់មិត្តភ័ក្ត្រ ដែលប្រព្រឹត្តមិនល្អ និងអាចទាញឱ្យដើរតាមគន្លងអាក្រក់របស់ ពួកគេ ។ ទន្ទឹមនឹងនេះ គ្រឿងញៀនមិនត្រឹមតែបំផ្លិចបំផ្លាញសង្គមជាតិ យើងទេ គឺបំផ្លាញខ្លួនឯង និងក្រុមគ្រួសារយើងតែម្តង ។ ៣.ការដាំដើមឈើនាឱកាស នេះ សបញ្ជាក់ឱ្យឃើញថា យើងទាំងអស់គ្នា បានចូលរួមជួយបរិស្ថានក្នុងការកាត់បន្ថយ កំដៅ បង្កើនអុកស៊ីសែន ជាពិសេសជាជម្រក ដើម្បីជាម្លប់ដល់អ្នកជំនាន់ក្រោយ ។

ជាមួយគ្នានោះ លោកស្រី ឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក កែ សួនសុភាព និងក្រុមការងារ បានឧបត្ថម្ភកុំព្យូទ័រ ១០ គ្រឿង និងថវិកា ២លានរៀល ជូនដល់វិទ្យាល័យ សម្រាប់ប្រើប្រាស់ចាំបាច់ ទៅតាមតម្រូវការ និងបានជូនសម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់សិស្សានុសិស្ស និងបានបន្តអញ្ជើញដាំកូនឈើ ជានិមិត្តរូបផងដែរ ។

ដោយឡែក នៅរសៀលថ្ងៃនោះដែរ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក កែ សួនសុភាព និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងដាំកូនឈើ នៅវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះទៀត ៕ V / N

Post navigation