Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​តាំង​ពិ​ព៍រណ៍​ស្ទែ​ម ឆ្នាំ​២០២២ នៅ​ខេត្តបន្ទាយមានជ័យ សម្រេច​ជោគជ័យ ដូច​ការរំពឹងទុក​

Views: 10

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ការតាំង​ពិ​ព៍រណ៍​ស្ទែ​ម (STEM) ឆ្នាំ​២០២២ នៅក្នុង​ខេត្តបន្ទាយមានជ័យ ១​ថ្ងៃ​ពេញ នា​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ កន្លងមក ដែល​រៀបចំ​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ និង​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស (Samaritan’s Purse ) ប្រចាំ​កម្ពុជា បានសម្រេច​ជោគជ័យ ដូច​ការរំពឹងទុក បើទោះបីជា នៅ​ជិត​ចុងបញ្ចប់ នៃ​ពេលវេលា​ការតាំងពិព័រណ៍​នោះ មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ក្តី​។​

​លោក ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា​: នៅ​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិព័រណ៍ ស្ទែ​ម (STEM FAIR ) លើកដំបូង​នេះ គឺ​ក្រោម​ប្រធានបទ ” ទាំងអស់គ្នា សម្រាប់​អាជីព​អនាគត កាន់តែ​ប្រសើរ : All together for a better future career” និង​សហការ ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន​ស្មា​ត (Smart.) ក្រុមហ៊ុន ម៉ា​យ​ថេប ម៉ាឡេស៊ី (Myteb ,Malaysia ) ក្រុមហ៊ុន​កូ​កា កូ​ឡា (Coca Cola) ក្រុមហ៊ុន​ផេ​ត្រាំ (PETRAM) និង​ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា (British Embassy ,PhnomPenh ) ព្រមទាំង​អង្គការ​ដៃគូ​នានា និង​មាន​អ្នកចូលរួម ដែលជា​មន្ត្រី​អប់រំ មន្ត្រីរាជការ កងកម្លាំង បុគ្គលិក​អង្គការ សមាគម​ដៃគូ​អភិវឌ្ឍន៍ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​អ្នកទស្សនា ចំនួន​ជាង ៥.០០០ នាក់ ។​

​លោក​បាន​បន្តថាៈ ព្រឹត្តិការណ៍​នេះ បានរៀបចំ​ឡើង ក្នុង​គោលបំណង ទី​១-​បង្ហាញ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស អំពី​ការសិក្សា តាមបែប​ស្ទែ​ម និង​ជំរុញ​ឱ្យ​យកទៅអនុវត្ត​។​២-​បង្ហាញ​ហេតុផល​ឱ្យ​ការបង្រៀន​របស់​គ្រូ កាន់តែ​ប្រសើរ ឯ​សិស្សានុសិស្ស ខំប្រឹង​រៀន​ជាង​មុន​។ ៣-​លើកទឹកចិត្ត​ឱ្យ​រៀបចំ​អាជីព​អនាគត​ប្រសើរឡើង និង ៤-​ឱ្យ​សិស្ស​ក្នុង​ខេត្ត​នេះ ត្រៀម​ទៅ​ប្រកួត​ថ្នាក់ជាតិ ។​

​ចំណែក​ក្រុម​តាំង​បង្ហាញ រួមមាន សិស្សានុសិស្ស​សាលា​មធ្យម​សិក្សា (​ថ្នាក់​ទី​៧-​ទី​១២) មកពី​សាលា​ចំណេះ​ទូទៅ​សាធារណៈ ចំនួន ១០ ចែកជា ៨៣ ក្រុម និង​ស្តង់​ចំនួន ៦២ គ្រូដឹកនាំ ៣៩​នាក់ សិស្ស​ចំនួន ៣២៦​នាក់ ។ សាលារៀន​ឯកជន ចំនួន ៣ មាន ១២ ក្រុម និង​ស្តង់ ១២​ស្តង់ គ្រូដឹកនាំ ៧​នាក់ សិស្ស ៤៧ នាក់ និង​សាលារៀន​អង្គការ​ចំនួន​២ មាន ៣ ក្រុម និង​ស្តង់​ចំនួន​៣ គ្រូដឹកនាំ ៣​នាក់ សិស្ស ១២ នាក់ ព្រមទាំង​ក្រុមហ៊ុន បណ្ឌិតសភា បច្ចេកវិទ្យា ឌីជីថល​កម្ពុជា និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​!​វិជ្ជាជីវ​: សរុប​ស្មើនឹង​គ្រូដឹកនាំ ៤៩ នាក់ សិស្ស ៣៨៥ នាក់ ចែកជា ៩៨ ក្រុម និង​ស្តង់ ៧៧ ស្តង់ ដោយ​តាំង​បង្ហាញ​លើ ៨ ប្រភេទ​គឺៈ គណិតវិទ្យា ស្ថិតិ ឬ​ធរណីមាត្រ គីមីវិទ្យា ជីវវិទ្យា និង​វិទ្យាសាស្ត្រ​អេកូឡូស៊ី រ៉ូ​បូត រូបវិទ្យា ឬ តារាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និង​ផ្សេងៗ ។​

​លោក ប៊ែ​រី ចេ​សិន (Mr Berry Jeson) នាយក​ប្រចាំ​ប្រទេស​កម្ពុជា អង្គការ​សា​ម៉ា​រីតា​ន់ ភឺស (Samaritant’s Purse ) បាន​ថ្លែងអំណរគុណ ដល់​កិច្ចសហការ​រៀបចំ របស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ជាមួយនឹង​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស ពិសេស​ដល់​កិច្ចសហការ​ឧបត្ថម្ភរ​បស់​ម្ចាស់ជំនួយ​ដូចខាងលើ​។ លោក​បាន​កោតសរសើរ​ដល់​ជោគជ័យ ដូច​ការរំពឹងទុក នៃ​ការតាំងពិព័រណ៍​ស្ទែ​ម (STEM) លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃនេះ ដែល​កើតឡើង ដោយ​ការខិតខំ​លើសពី​ធម្មតា និង​ដោយ​ប៉ិនប្រសព្វ ហើយ​ប្រកបដោយ ការតាំង​ចិត្ត​របស់​គ​ណ​:​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ មន្ត្រី​អប់រំ សិស្សានុសិស្ស អាណាព្យាបាល​សិស្ស ដែល​វា​មាន​សារ​:​សំខាន់ ក្នុងការ​តម្រង់ទិស និង​ដឹកនាំ​សិស្ស ទៅរក​អាជីព​អនាគត ជាមួយនឹង​មុខវិជ្ជា​វិទ្យាសាស្ត្រ ដែល​ពិភពលោក និង​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​នោះ ។​

​លោក ប៊ែ​រី ចេ​សិន បាន​ថ្លែងបន្តថាៈ ការបណ្តុះ​ស្មារតី​សិស្សានុសិស្ស ឱ្យខិត​ខំរៀន​សូត្រ ឱ្យមាន​ក្តី​ស្រមៃ ដោយ​ផ្តោតលើ​សញ្ញាណ​ជំនាញ​វិជ្ជាជីវ​: និង​ចាប់​អាជីព​ណាមួយ តាំងពីក្មេង​ទៅ​តែម្តង ។​

​លោក លី សុ​វណ្ណា​រឹទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ កោតសរសើរ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស ដែល​យកចិត្តទុកដាក់ ជួយ​ជ្រោមជ្រែង ដល់​វិស័យ​អប់រំ ចំណេះ​ទូទៅ ទាំង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ឱ្យមាន​រីកចម្រើន រួម​នឹង​ការអភិវឌ្ឍ​លើ​ផ្នែក​ជាច្រើន​ទៀត ដែលជា​ស្ពាន​ផលិត នូវ​ធនធានមនុស្ស ដែល​ពោរពេញ​ដោយ ចំណេះដឹង ជំនាញ សមត្ថភាព និង​បច្ចេកទេស ពិតប្រាកដ ពោលគឺ ដើម្បី​ជំរុញ​ដល់​ការសិក្សា​របស់​ក្មួយៗ សិស្សានុសិស្ស ឱ្យទទួល​បាន លទ្ធផល​ផ្លែផ្កា គួរ​ជាទី​មោទន​: ដូចដែល​បានឃើញ​ស្នាដៃ ជាក់ស្តែង នៅ​នឹង​មុខ​យើង​នេះ ។​

​លោក លី សុ​វណ្ណា​រឹទ្ធ បាន​បន្តថា​: ការតាំងពិព័រណ៍​ស្ទែ​ម​នេះ បានរួម​ចំណែក​ចែករំលែក ការយល់ដឹង និង​ការចូល​ចិត្ត​វិទ្យាសាស្ត្រ និង​ការអប់រំ​ស្ទែ​ម មាន វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និង​គណិតវិទ្យា និង​គុណ​តម្លៃ នៃ​អាជីព​ការងារ​ផ្សេងៗ​៕/V

Post navigation