Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តារា​ហុងកុង​ដំបូង​គេ​ហក់​ចូល​វិស័យ​កុនកូនជ្រូក​ជប៉ុន

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ កាលពី​ពេល​ថ្មីៗ​នេះ ទីក្រុង​ហុងកុង​បាន​ប្រារព្ធ​ពិធី​អបអរ​តារា​របស់​ខ្លួន​ដំបូង​គេ​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​អាសអាភាស​របស់​ជប៉ុន​។​

​តារា​សម្តែង​ស្រី នាង អេ​រីណា សូ (Erena So) បាន​ក្លាយ​ជា​តារា​សិច​ជប៉ុន​ដំបូង​គេ​ដែល​ទៅ​ពី​ហុងកុង​។​

​ពេល​សម្ភាស​ដោយ​ទូរទស្សន៍ HK01 តារា​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​សរសើរ​បរិយាកាស​ថត​វិជ្ជមាន​នៅក្នុង​ប្រទេស​ជប៉ុន កន្លែង​ដែល​បរិមាណ​នៃ​ការរៀបចំ​និង​ទំហំ​ក្រុមការងារ​ថត​ដ៏​ច្រើន បាន​ធ្វើឱ្យ​នាង​សប្បាយ​ចិត្ត​ជា​ខ្លាំង​។​

​នាង​បាន​ប្រាប់ថា “​សូម្បី​តែ​ពេល​ថត​រឿង​នៅ​ហុងកុង តារាៗ​រក្សា​សម្លៀកបំពាក់​ពិសេស​បាន​តែ​មួយ​ឈុត​ទេ​។ យ៉ាង​ច្រើន​គេ​រៀបចំ​ឱ្យ​មួយឈុត​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​នឹង​មិន​ត្រៀម​ឈុត​បន្ថែម​ច្រើន​នោះ​ឡើយ​”​។​

“​ពេល​ខ្ញុំ​ថត​រឿង AV(​ភាពយន្ត​អាសអាភាស​)​ពួកគេ (​ក្រុមការងារ​) រៀបចំ​ខោ​វ​អាវ​ពេញ​មួយ​ឡាន និង ស្បែកជើង​ជាង​ដប់​គូ​។ ពិតជា​ភ្ញាក់ផ្អើល​ណាស់​!”​។​

​អេ​រីណា​ក៏​រីករាយ​ដែរ ដែល​ពួកគេ​បាន​រៀបចំ​អាហារ​ដែល​នាង​ចូល​ចិត្ត​និង​គោរព​នាង​។​

​នាង​បាន​បន្ថែមថា “​ខ្ញុំ​មាន​អារម្មណ៍​មានតម្លៃ​និង​រំភើប​ណាស់ ដូច្នេះ​ខ្ញុំ​គ្មាន​វិប្បដិសារី​ទេ​”​។​

​ភាពយន្ត AV ដំបូង​របស់​នាង​អេ​រីណា​ជាមួយតា​រាសិច​ប្រុស​ជប៉ុន​ល្បីឈ្មោះ កេ​ន ស៊ី​មី​ហ្ស៊ូ (Ken Shimizu) គ្រោង​នឹង​បញ្ចេញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខនេះ​៕

នាង អេ​រីណា សូ ពេញចិត្ត​នឹង​ថត​សិច​នៅ​ជប៉ុន​ដោយ​គ្មាន​វិប្បដិសារី​

Post navigation