Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តារា​កែ​ភេទ​ថៃ នាង ព​យ ទ្រី​ឆា​ដា ភ្ជាប់ពាក្យ​ជាមួយ​សេដ្ឋី​ជំនួញ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តារា​បង្ហាញ​ម៉ូត​និង​ជា​តារា​សម្តែង​ថៃ នាង ព​យ ទ្រី​ឆា​ដា (Poyd Treechada) ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា “​បុរស​កែ​ភេទ​ស្អាត​ដាច់​គេ​របស់​ថៃ​” បានប្រកាស​ភ្ជាប់ពាក្យ​នៅលើ​បណ្ដាញ​សង្គម​។​

​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន តារា​វ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​ចែករំលែក​រូបថត​ខ្លួន​នាង​និង​ការ​ឱប​គ្នា​បែប​រ៉ូមែ​ន​ទិក ខណៈ​បង្ហាញ​ចិញ្ចៀន​ដាំ​ត្បូង​ធំ​ប៉ុនណាណី​។​

​សារព័ត៌មាន​ចិន Lianhe Zaobo រាយការណ៍​ថា គូ​ដណ្តឹង​របស់​នាង​គឺជា​អ្នកជំនួញ​ជនជាតិ​ថៃ​មាន​ទ្រព្យសម្បត្តិ​ម្នាក់ ដែល​គេ​ស្គាល់​ថា អូ​ក (Oak)​ហើយ​គ្រួសារ​របស់​គាត់​ជា​ម្ចាស់​អាជីវកម្ម​​សណ្ឋាគារ​។​

​នាង​ពយ ដែល​មាន​ឈ្មោះ​ពេញ​ថា ទ្រី​ឆា​ដា ផេត​ឆា​រ៉ាត (Treechada Petcharat) បាន​ស្គាល់​លោក​អូក​ពីរ​ទសវត្សរ៍​មក​ហើយ ព្រោះ​គាត់​ជា​បងប្រុស​របស់​មិត្តភក្តិ​នាង​។ ពួកគេ​ក៏​បាន​សិក្សា​នៅ​សាលា​ដូចគ្នា​ផងដែរ​។​

​អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១ ខែ​មីនា​។​

​ពយ​ធ្លាប់​បាន​បង្ហើប​ថា នាង​បាន​ទទួល​ការវះកាត់​កែ​ភេទ​នៅ​អាយុ ១៧ ឆ្នាំ​។​

​នាង​បាន​ឈ្នះ​ការប្រកួត​បវរកញ្ញា​អន្តរជាតិ​កែ​ភេទ​ក្នុង​ឆ្នាំ ២០១៤ ហើយក៏​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហុងកុង​ដូច​ជា​រឿង The White Storm (២០១៣) និង​រឿង From Vegas to Macau II (២០១៥) ផៀង​ដែរ​៕

​នាង​ពយ​និង​លោក​អូក​នឹង​រៀបការ​នៅ​ថ្ងៃទី​១​មីនា

​នាង​បាន​ឈ្នះ​ការប្រកួត​បវរកញ្ញា​អន្តរជាតិ​កែ​ភេទ​ក្នុង​ឆ្នាំ ២០១៤

 

Post navigation