Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តារា​សម្តែង​កូរ៉េខាងត្បូង នាង លី ដា​ហ៊ី អបអរ​ខួបកំណើត​របស់​នាង​នៅ​ក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារា​ទូរទស្សន៍​និង​ភាពយន្ត​កូរ៉េខាងត្បូង នាង លី ដា​ហ៊ី (Lee Da-hee) បានជ្រើសរើស​រមណីយដ្ឋាន​លំដាប់​ខ្ពស់​សម្រាប់​ពិធី​ខួបកំណើត​របស់​នាង និង​វិស្សមកាល​គ្រួសារ​ទៅ​កាន់​ទីក្រុង​ដា​ណា​ង (Da Nang) នៅ​ឆ្នាំ​នេះ​។​

​នាង​លី ដែល​សម្តែង​ក្នុង​រឿង​ដុំ​និង​រឿង​ភាគ​ទូរទស្សន៍​កូរ៉េខាងត្បូង​ល្បីៗ​ជាច្រើន​នោះ បាន​ទៅលេង​ក្រុង​ដា​ណា​ង​ជាមួយ​ឪពុក​ម្តាយ​និង​មិត្តភក្តិ​របស់​នាង​។ នាង​បាន​ស្នាក់​នៅ​រមណីយដ្ឋាន​លំដាប់​ផ្កាយ ៥ ដែល​អាច​ចំណាយ​រហូតដល់ ១២០ លាន​ដុង (៥.១០០ ដុល្លារ​) ក្នុង​មួយ​យប់​។ រមណីយដ្ឋាន​នេះ​មាន​ទីតាំង​នៅ​លើ​ឆ្នេរ​ហា​មី (Ha My) ស្ថិតនៅ​ចម្ងាយ​ប្រហែល ៧ គីឡូម៉ែត្រ​ពី​ទីក្រុង​បុរាណ​ហយ​អាន (Hoi An) និង ២០ គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​ដា​ណា​ង​។ ទីតាំង​ងាយស្រួល​នេះ​បានអនុញ្ញាត​ឱ្យ​នាង​ដើរ​លេង​បាន​យ៉ាង​ងាយស្រួល​រវាង​ទីក្រុង​ហយ​អាន​និង​ដា​ណា​ង ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​ទាំង​ពីរ​នៅ​ភាគ​កណ្តាល​វៀតណាម​។​

​រមណីយដ្ឋាន​នេះ​ជា​កន្លែង​លំហែកាយ​សម្រាប់​អតិថិជន​អ្នកមាន​និង​អន្តរជាតិ​។ ការ​ស្នាក់​នៅ​មាន​តម្លៃ​ចាប់ពី​ជាង​១០​លាន​ដុង​ដល់​ជាង​១០០​លាន​ដុង​ក្នុង​មួយ​យប់ អាស្រ័យ​លើ​ប្រភេទ​បន្ទប់​និង​រដូវ​កាល​។ កន្លែង​ស្នាក់នៅ​ថ្លៃ​បំផុត​គឺ​ផ្ទះ​វីឡា​មាន​បន្ទប់​គេង​ប្រាំ (​អាច​ផ្ទុក​មនុស្ស​បាន​អតិបរមា ១០ នាក់​) ដែល​អាច​ចំណាយ​អស់​ជាង ១២០ លាន​ដុង​ក្នុង​មួយ​យប់​ក្នុង​រដូវ​កាល​សម្បូរ​ភ្ញៀវទេសចរ​។​

​កាលពី​ថ្ងៃ​ចន្ទ រូបថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​របស់​នាង​លី បានបង្ហាញ​ស្នាមញញឹម ខណៈ​នាង​ថតរូប​ព្រះអាទិត្យ​ក្បែរ​សមុទ្រ​។ នាង​បាន​និយាយ​សរសើរ​អាកាសធាតុ​ដ៏​ស្រស់​ស្អាត​ក្នុង​ប្រទេស​វៀតណាម​។​

​តារា​ស្រី​រូប​នេះ​ក៏​បាន​ថតរូប​ជាមួយ​ឪពុក​នៅ​ក្បែរ​អាង​ហែល​ទឹក​នៃ​រមណីយដ្ឋាន​ផងដែរ​។ ក្នុងអំឡុងពេល​ពីរ​បី​ថ្ងៃ​របស់​នាង​នៅ​ទីក្រុង​ដា​ណា​ង នាង​លី​បាន​ព្យាយាម​ប្រើ​ភាសា​វៀតណាម​ឱ្យបាន​ច្រើន​តាម​ដែល​នាង​អាចធ្វើ​បាន​នៅ​លើ​បណ្តាញ​សង្គម​។ នាង​បាន​សម្ដែង​ក្ដី​ស្រឡាញ់​ចំពោះ​អ្វីៗ​ជាច្រើន​របស់​ជនជាតិ​វៀតណាម រួម​ទាំង​មួក​ដួន​៕

​នាង​លី​មកលេង​ក្រុង​ដា​ណា​ង​សម្រាប់​ខួបកំណើត​របស់​នាង​ជាមួយនឹង​គ្រួសារ

Post navigation