ចែករម្លែក

​ភ្នំពេញ​៖ សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​តារា​សម្តែង ម៉ូ លីន​ណា បាន​បាត់បង់​លោក ឪពុក​បង្កើត ជាទី​ស្រឡាញ់​និង​គោរព​របស់​នាង​កាល​យប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០​។ ចំពោះ​ការបាត់បង់ មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​នាង​នេះ​បានធ្វើ​ឲ្យ​តារា​សម្តែង​ស្រី​រូបនេះ​សោកស្តាយ​ជន​ពន់ពេក ព្រោះ​មិនបាន​ត្រៀម​ចិត្ត​ថា​នឹង​កើតរឿង​បែបនេះ​។​

​តារា​សម្តែង​ស្រី​រូបនេះ​បាន​សរសេរ​សារ​មួយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា “​ចាប់ពីពេល នេះ​ទៅ ខ្ញុំ​លេង​បានឃើញ​មុខ​ប៉ា​ទៀតហើយ​”​។​

​កញ្ញា ម៉ូ លីន​ណា បានបញ្ជាក់​ដល់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០​ថា ការបាត់បង់ លោកឪពុក​របស់​នាង ធ្វើឱ្យ​នាង​មិន​នឹកស្មាន និង​ពិបាក​ទទួលយក​តែម្តង​។ លោកឪពុក​របស់ នាង​មិនបាន​ឈឺ​អ្វី​ធ្ងន់ធ្ងរ​ឡើយ កាលពី​ល្ងាច​ថ្ងៃនោះ លោកឪពុក​ទទួលទាន​បាយ​ជុំគ្នា​ធម្មតា ហើយ​មក​អង្គុយ​លើ​សា​ឡុង ។​ស្រាប់តែ​មួយសន្ទុះ​គាត់​ដាច់ខ្យល់​ទាំង​ទឹកមុខ​ញញឹម​ធម្មតា​។ លោកឪពុក​របស់​នាង​មក​ពេលនេះ​មាន​វ័យ​៦០​ឆ្នាំ ហើយ​មិនមាន​ជំងឺ​ប្រចាំកាយ​អ្វី​ឈឺធ្ងន់ធ្ងរ ឡើយ ។ មិនដឹង​ជា​កើត​អ្វី​ស្រាប់​ដាច់ខ្យល់ បេះដូង​លែង​លោត​។ រឿងនេះ​ធ្វើឱ្យ​នា​សោកសៅ ដោយ​មិន​នឹកស្មាន ហើយ​អ្វីដែល​សោកស្តាយ​នោះ ឪពុក​ទៅ​ទាំង​បាន​លា​ផ្តែផ្តាំ​ពាក្យ​អ្វីមួយ មាត់​សោះ​។

​សូមបញ្ជាក់ថា កញ្ញា ម៉ូ លីន​ណា បាន​ប្រឡូក​ក្នុង​សិល្បៈ​វិស័យ​សិល្បៈ​ប្រមាណ​បួន​មក​ឆ្នាំ ហើយដោយ​ចាប់​ផ្តើមចេញពី​អាជីព​សម្តែង​។​ក្នុង​ឆ្នាំ​២០១៩ នាង​ក៏បាន​ចាប់​អាជីព​ជា​ពិធី​ការិនី លេចមុខ​ទាំង​ក្នុង​កម្មវិធី​សង្គម​និង​កម្សាន្ត​។ ជាមួយគ្នា​នោះ​ផងដែរ ក្រៅពី​អាជីព​សិល្បៈ​នាង តែងតែ​ខំ​ប្រឹ​រក​លក់​ឥ​វ៉ាន់​តាម​អន​ឡាញ​ដោយ​ទទួល​ការគាំទ្រ​និង​ជាតា​រា​មាន​ប្រជាប្រិយ ភាព​ម្នាក់​៕ ដោយៈ បូ​រិ​ន​