Cambodia

តារាចម្រៀង អ៊ីណូ ពង្រីកសាខាលក់ឡានបន្ថែមក្រោយជោគជ័យបានពីសាខា

ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ តារាចម្រៀងប្រុស ក្នុងផលិតកម្មសាន់ដេ លោក អ៊ីណូ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា លោកកាន់តែកាក់កបជាមួយនឹងមុខ ជំនួញ លក់ឡាន របស់លោក ព្រោះត្រឹមតែរយៈពេលខ្លីតែលោកអាចពង្រីកសាខាលក់ ឡានបានរហូតដល់ទៅបីកន្លែងតែម្តង។

បើតាមការប៉ាន់ប្រមាណ កន្លែងលក់ឡានបីកន្លែងធំៗនេះ ត្រូវគេដឹងថា ចំណាយ ដើមទុនមិនតិចជាងលានដុល្លារនោះទេ ដូច្នេះហើយទើបលោកទទួលបាន ការសរសើរ ថា មិនត្រឹមតែមានអាជីពជាអ្នកចម្រៀងទេ ប៉ុន្តែលោកក៏ជាអ្នកជំនួញយ៉ាង ជោគជ័យ ផងដែរ។

អ្នកគាំទ្រ លោក Eno មិនតិចទេ បានសរសើរថា លោកជោគជ័យក្នុងអាជីពមួយនេះ ជាពិសេសគឺបន្ទាប់ពីលោកពង្រីកមួយសាខាហើយមួយសាខាទៀត នៅតាម បណ្ដោយផ្លូវម៉ុងរិទ្ធី ជិតរង្វង់មូល Camko City នារយៈពេលចុងក្រោយ។ ខុសពីតារា មួយ ចំនួនដែលគ្រាន់តែឈរឈ្មោះអោយកន្លែងលក់ឡានដើម្បីបង្ហាញថាខ្លួន មាន អាជីវកម្ម តែសម្រាប់តារាចម្រៀង Eno គឺមានភាគហ៊ុន ៥០% នៅក្នុងមុខរបរនេះ។

យានដ្ឋានលក់ឡានដែលគេឃើញលោកបណ្ដាក់ទុនទាំង៣នោះរួមមាន ឃ្លាំអ៊ែនជូលី អ៊ីណូ ( ENO ) 399, ឃ្លាំងអ៊ែនជូលី អ៊ីណូ ( ENO ) 2222 និង ឃ្លាំងហេងជេម 2222 ដែលសុទ្ធតែជាឃ្លាំងធំៗ នៅតាមបណ្ដោយមហាវិថីម៉ុងរិទ្ធី។ អាជីវកម្ម របស់ លោក បានក្លាយជាអាជីវកម្មប្រកួតប្រជែង មិនខុសពីប្រជាប្រិយភាពរបស់ លោកនៅ ក្នុង សិល្បៈនោះផង ជាពិសេសបន្ទាប់ពីលោកឧស្សាហ៍លេចមុខ Live និង ធ្វើប្រូម៉ូ ហ្សិន ដដែលហើយដដែលទៀត ដែលធ្វើអោយរង្គើក្នុងជំនួញលក់រថយន្ត បង់រំលោះ នៅកម្ពុជា។

ហេតុផលដែលលោកមានឱកាសក្លាយជាភាគហ៊ុនក្នុងអាជីវកម្មមួយនេះ គឺបន្ទាប់ពី លោក និង លោកជំទាវ ហេង បូដាន ត្រូវបានគេដឹងថា បានក្លាយជាដៃគូមុខ ជំនួញ នឹងគ្នា។យ៉ាងណាមិញ លោក Eno បានអះអាងថា លោកមិនបោះបង់ អាជីពចម្រៀង នោះទេ ដោយក្រៅពីធ្វើបទចម្រៀងដើម្បីវាយលុកផ្ទាល់ខ្លួន លោកក៏នៅតែ និពន្ធបទ អោយតារាចម្រៀងមួយចំនួនចេញច្រៀងជាធម្មតា ដោយលោកអះអាងថា ដ្បិតថា ជំនួញលក់ឡានជោគជ័យខ្លាំង តែអាជីពចម្រៀង ក៏នៅតែសកម្ម។ លោកក៏នឹងត្រៀម បញ្ចេញ ស្ទីលថ្មី និង ត្រៀមបញ្ចេញបទល្អៗមួយចំនួន បន្ទាប់ពីស្ថានភាពកូវីត19អស់ចំហាយទាំងស្រុងពីកម្ពុជានោះផង៕

Football news:

Alexis Sanchez: I really wanted to stay at Inter. I found a family here
Emil Heskey: Salah should have moved to another club if Liverpool had not taken the Premier League
Roma are discussing with Manchester United the purchase of Smalling
Belenov – the best player of Ufa in the 2019/20 season
Seedorf on real's chances of passing city: Hard, but nothing is impossible
Hennessy on the cancellation of the ban of Manchester City: this is a slap in the face of UEFA
Lopetegi about éver Banega: When he plays well, the whole of Seville plays well