Cambodia

តារាសម្ដែង អ៉ឹម ដាលីស ចេញវិដេអូសុំទោសដែលសកម្មភាពមិនសមរម្យលើព្រះពុទ្ធសាសនា យកដបស្រាមកចាក់នឹងកាន់ដៃគ្នា ដូចជាពិធីសូត្រមន្ត

តារាសម្ដែង អ៉ឹម ដាលីស ចេញវិដេអូសុំទោសដែលសកម្មភាពមិនសមរម្យលើព្រះពុទ្ធសាសនា យកដបស្រាមកចាក់នឹងកាន់ដៃគ្នា ដូចជាពិធីសូត្រមន្ត

(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះការរិះគន់ ទៅលើតារាសម្តែងស្រីស្រស់សម្រស់បាន កញ្ញា អ៉ឹម ដាលីស លើសកម្មភាពមិនសមរម្យដែលបានប្រព្រឹត្តិនៅវង់ផឹកស៊ី ធ្វើឲ្យមានកំហុសឆ្គងលើព្រះពុទ្ធសាសនារួចមក នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ រូបនាងផ្ទាល់បានចេញវិដេអូមុខសុំទោស ដល់មហាជនខ្មែរទូទាំងប្រទេស ដោយអះអាងថា នាងឈប់ធ្វើទង្វើរបែបនេះតទៅទៀតហើយ។

បើយោងតាមវីដេអូដែល Fresh News Plus ទទួលបានបង្ហាញថា កញ្ញា អ៉ឹម ដាលីស បានសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួន ជាមួយនឹងកាយវិការលើកដៃសំពះ សុំការអធ្យាស្រ័យពីសំណាក់មហាជនខ្មែរទូទាំងប្រទេស បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ក្នងបណ្តាញសង្គម។

កញ្ញា អ៉ឹម ដាលីស បាននិយាយថា «នាងខ្ញុំដាលីស គោរពសុំទោសទៅដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំព្រមទទួលនូវកំហុសទាំងស្រុង ដែលខ្ញុំបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនា។ នាងខ្ញុំសុំការអភ័យទោសពីសំណាក់បងប្អូនក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំសូមសន្យាថា មិនឲ្យរឿងហ្នឹងកើតឡើងទៀតទេ ហើយក៏សូមអរគុណ ទៅដល់បងប្អូនដែលបានជួយក្រើនរំលឹកនូវកំហុសខុសឆ្គងរបស់នាងខ្ញុំ»។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន កញ្ញា អ៉ឹម ដាលីស បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយមិត្តភក្តិរបស់នាង ពេលកំពុងជប់លៀងនៅផ្ទះ។ តាមរយៈរូបភាពនោះ គេសង្កេតឃើញ អ៊ឹម ដាលីស និងមិត្តភក្តិយកដបស្រាមកចាក់នឹងកាន់ដៃគ្នា ដូចជាពិធីដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើ នៅពេលពិធីសូត្រមន្ត។ ប្រការនេះ ធ្វើឲ្យអ្នកកាន់ព្រះពុទ្ធសាសនាជាច្រើននាក់ សម្តែងការមិនពេញចិត្ត និងធ្វើការរិះគន់ចំពោះទង្វើរបស់នាងជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ Freshnews

នាងខ្ញុំ អ៉ឹម ដាលីស សុំទេាសនៅកំហុសខុសឆ្គង ដែលនាងខ្ញុំបានប្រព្រឹត្ត សង្ឃឹមថាបងប្អូនទាំងអស់គ្នាអធ្យាស្រ័យ 🙏

Posted by Dalis Dalis on Saturday, September 19, 2020

Football news:

Thibaut Courtois: real want to win the Champions League and La Liga
Tiago and Matip didn't train with Liverpool today. They will probably not play Ajax
Griezmann will not return to Atletico from Barcelona
Miranchuk was included in Atalanta's bid for the Champions League match with Midtjylland
The rival Krasnodar has a bright coach: he is friends with young stars, even worked with Dembele, entrusted the center of the field to a 16-year-old
Zinedine Zidane: Real Madrid will try to win the Champions League. We know who we are and what we want
Ronald Koeman: Van Dijk is one of the best defenders in the world, but he was lazy, he had to work on his character