Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តៃវ៉ាន់​បង្ហាញ​នាវាមុជទឹក​ផលិត​ក្នុងស្រុក​ជា​លើកដំបូង​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តៃវ៉ាន់​បានបង្ហាញ​នាវាមុជទឹក​ផលិត​ក្នុងស្រុក​ជា​លើកដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​កោះ​ចាញ់​ប្រៀប​អាវុធ​គេ​យ៉ាង​សម្បើម​នេះ​កំពុង​ព្យាយាម​ពង្រឹង​ការការពារ​ខ្លួន​ទប់ទល់​នឹង​ប្រទេស​ចិន​។​

​ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ជា​ទឹកដី​របស់​ខ្លួន​ហើយ​ដែល​ត្រូវ​បង្រួបបង្រួម​គ្នា​ឡើងវិញ​នោះ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្វើ​សមយុទ្ធ​យោធា​ជា​ទៀងទាត់​ជុំវិញ​កោះ​នេះ ខណៈ​ខ្លួន​ព្យាយាម​អះអាង​អធិបតេយ្យភាព​របស់​ខ្លួន​និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​។ តៃវ៉ាន់​បដិសេធ​ការអះអាង​អធិបតេយ្យភាព​របស់​ចិន​។​

​តៃវ៉ាន់​បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ ដោយ​បែងចែក​ថវិកា​ក្នុង​កម្រិត​កំណត់ត្រា ១៩ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០២៤ ដើម្បី​ទិញ​ឧបករណ៍​យោធា ជាពិសេស​ពី​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​ខ្លួន​គឺ​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​ការស្វែងរក​នាវាមុជទឹក​បាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​។​

​ប្រធានាធិបតី សៃ អ៊ីង​វិន បាន​ចាប់ផ្តើម​កម្មវិធី​នាវាមុជទឹក​ក្នុង​ឆ្នាំ ២០១៦ ជាមួយនឹង​គោលបំណង​ផ្តល់​នាវាមុជទឹក​ចំនួន​ប្រាំបី​គ្រឿង​។​

​នាវាមុជទឹក​គំរូ​ដំបូង​គេ​ត្រូវបាន​ដាក់ឈ្មោះថា Hai Kun ដែល​មានន័យថា “​ទេវតា​សមុទ្រ​” ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កញ្ញា​នៅឯ​ពិធី​មួយ​នៅ​ទីក្រុង​កំពង់ផែ កៅស៊ុង (Kaohsiung) ភាគខាងត្បូង​។​

​ឈរ​នៅ​ពីមុខ​នាវា​ដែល​គ្រប​ទង់​តៃវ៉ាន់ លោកស្រី​សៃ​បាន​ប្រកាសថា “​ប្រវត្តិសាស្ត្រ​នឹង​ចងចាំ​ថ្ងៃនេះ​ជា​រៀងរហូត​”​។​

​លោក​ស្រី​និយាយថា “​កាលពីមុន ការសាងសង់​នាវាមុជទឹក​ក្នុងស្រុក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេសកកម្ម​មិន​អាច​ទៅរួច​។ ប៉ុន្តែ​ថ្ងៃនេះ នាវាមុជទឹក​ដែល​រចនា​និង​សាងសង់​ដោយ​ប្រជាជន​របស់​យើង​គឺ​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់គ្នា យើង​ធ្វើ​វា​ហើយ​”៕

​នាវា​មុជទឹក Hai Kun ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ទីក្រុង​កៅស៊ុង

Post navigation