Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថៃ​ចាប់ខ្លួ​មនុស្ស​ពីរ​នាក់​និង​ថ្នាំញៀន​៥,៧​លាន​គ្រាប់​នៅ​ព្រំដែន​ខាងជើង​

Views: 7

​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖​ថៃ​ចាប់ខ្លួន​សមាជិក​ក្រុម​លួច​ដឹកជញ្ជូន​ថ្នាំញៀន​ពីរ​នាក់​ជាមួយនឹង​ថ្នាំ​មេតំ​ហ្វេ​តា​មីន​៥,៧​លាន​គ្រាប់​និង​អាភៀន​៦,៦​គីឡូក្រាម​ក្រោយ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ជាមួយ​ទាហាន​ថៃ​នៅ​តាម​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​ក្នុង​ខេត្ត​ឈៀង​ម៉ៃ​ភាគ​ខាងជើង​។​

​មេបញ្ជាការ​កងកម្លាំង​ផា​មឿង​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កង​ល្បាត​ពីរ​ក្រុម​ទៅ​ពី​កងកម្លាំង​ផា​មឿង​ថៃ​បាន​ពើបប្រទះ​បុរស​មួយក្រុម​មាន​គ្នា​១៣​នាក់​ដែល​ស្ពាយ​សាក់​កាដូ​កាលពី​យប់​ថ្ងៃ​ពុធ​ក្បែរ​​ច្រក​ព្រំដែន​មួយ​នៅក្នុង​ខេត្ត​ឈៀង​ម៉ៃ​។​ភាគី​ទាំងពីរ​បាន​បាញ់​គ្នា​ក្រោយ​ទាហាន​ឃាត់​សុំ​ឆែកឆេរ​តែ​ក្រុម​ដឹកជញ្ជូន​ថ្នាំ​មិន​ព្រម​អោយ​ឆែក​។​

​ក្រោយ​ប៉ះគ្នា​មួយ​ប្រាវ បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន នៅសល់​ប៉ុន្មាន​បាន​រត់គេចខ្លួន​ដោយ​បន្សល់​ទុក​សាក់​កាដូ​ចំនួន​១៩​នៅ​កន្លែងកើតហេតុ​។​

​ទាហាន​បាន​រកឃើញ​ថ្នាំ​មេតំ​ហ្វេ​តា​មីន​៣០០.០០០​គ្រាប់ក្នុង​មួយ​សាក់​កាដូ រួមជាមួយ​នឹង​អាភៀន​៦,៦​គីឡូក្រាម​។​

​ជនសង្ស័យ និង​ថ្នាំញៀន​ត្រូវបាន​ប្រគល់​អោយ​ប៉ូលីស​៕

​ក្រោយ​ប៉ះគ្នា​មួយ​ប្រាវ ទាហាន​ថៃ​បាន​រកឃើញ​សាក់​កាដូ​ផ្ទុក​ថ្នាំញៀន​១៩ សរុប​ថ្នាំ​មេតំ​ហ្វេ​តា​មីន​៥,៧​លាន​គ្រាប់​និង​អាភៀន​៦,៦​គីឡូក្រាម​

Post navigation