Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថៃចាប់បានថ្នាំញៀន ១.២០០គីឡូក្រាមប្រុងដឹកទៅកាន់ម៉ាឡេស៊ី

Views: 1

ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ប៉ូលិសថៃបានរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនក្រាម(ម៉ាទឹកកក)ដល់ទៅ១.២០០គីឡូក្រាម តំលៃ១២០លានបាតដែលប្រុងដឹកទៅកាន់ប្រទេសក្បែរខាងម៉ាឡេស៊ី។

ការចាប់បានថ្នាំញៀនសន្ធឹកសន្ធាប់នេះកើតឡើងក្រោយសមត្ថកិច្ចឡោមព័ទ្ធផ្ទះមួយក្នុងខេត្តសុខក្លាភាគខាងត្បូងជាប់ព្រំដែនម៉ាឡេស៊ីកាលពីថ្ងៃសុក្រ តែជនល្មើសបានគេចខ្លួនអស់។

ប៉ូលិសបង្រ្កាបថ្នាំញៀននិងមន្រ្តីមូលដ្ឋានកាលពីថ្ងៃសុក្របានឡោមព័ទ្ធផ្ទះមួយក្នុងឃុំ ធុង ខាមីន(Thung Khamin)ក្រោយបានទទួលព័ត៌មានសម្ងាត់មកថា ថ្នាំញៀនក្នុងបរិមាណដ៏ច្រើនត្រូវគេនាំទៅរក្សាទុកនៅទីនោះមុនលួចនាំចេញទៅម៉ាឡេស៊ី។

ពេលចូលឆែកឆេរ ប៉ូលិសបានរកឃើញបាវ២៤ផ្ទុកថ្នាំញៀនម៉ាទឹកកកពេញៗដោយ មួយបាវមានម៉ាទឹកកក៥០កញ្ចប់។ក្រៅពីនេះ ថ្នាំញៀន៩០០គីឡូទៀតត្រូវបានរកឃើញលាក់ក្នុងបន្ទប់ដេក ២៩៤គីឡូនៅក្នុងកន្ទុយរថយន្តនិង៦គីឡូក្រាមទៀតលាក់ក្នុងរថយន្តមួយទៀត។

សមត្ថកិច្ចក៏រកឃើញរណ្តៅទើបជីកកាយថ្មី ដែលគេជឿថាសំរាប់កប់លាក់ទុកថ្នាំញៀន។

មុនសមត្ថកិច្ចទៅដល់ មនុស្សមួយក្រុមដែលជាអ្នកដឹកជញ្ជូនថ្នាំញៀនទាំងនោះបានភៀសខ្លួនអស់។

វាជាការចាប់បានថ្នាំញៀនច្រើនបំផុតនៅឆ្នាំនេះសំរាប់ខេត្តភាគខាងត្បូងមួយនេះ៕

ថ្នាំម៉ាទឹកកកត្រូវបានរកឃើញនៅក្នុងផ្ទះនិងរថយន្តពីរគ្រឿងដែលជនល្មើសរត់ចោលកាលពីថ្ងៃសុក្រ

Post navigation