Cambodia

​ថ្នាក់ដឹកនាំ​ខេត្ត​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​២០​វត្ត​

ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​ថ្នាក់ដឹកនាំ​ខេត្ត​,​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រីរាជការ​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​២០​វត្ត​។​

​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​នេះ​រៀបចំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​គូលែន​និង​ក្រុមការងារ​។​ប្រគេន​ព្រះសង្ឃ​២០​វត្ត​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វិប្បសនាធុរៈ​ភូមិភាគ​ឦសាន​ហៅ​វត្ត​ពោធិ៍​៥.០០០​ដើម​ស្ថិតនៅ​ចំណុច​អូរ​ដូន​ស្ងួន​ក្នុងភូមិ​គូលែន​ត្បូង​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​

​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែងថា​៖«​មាន​សុខសន្តិភាព​ទើប​មានការ​អភិវឌ្ឍន៍​ទាំង​ផ្នែក​អាណាចក្រ​និង​ផ្នែក​ពុទ្ធចក្រ​។​ការអភិវឌ្ឍន៍​មិនមែន​មានតែ​នៅទីនេះ​ទេ​គឺ​មាននៅ​ទូទាំងប្រទេស​កម្ពុជា​រប​ស់​យើង​»​។​លោក ប្រាក់ សុវណ្ណ​បាន​ថ្លែង​ដោយ​រំលឹក​ឡើងវិញ​នូវ​របប​អាវខ្មៅ​ដ៏​សែន ឃោរឃៅ ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​ដែល​ដឹកនាំ​ដោយ​របប​ប៉ុលពត​ក្រៅពី​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​ជាង​៣​លាន​នាក់​។​

បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព សេរីភាព​ពេញលេញ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន ឱកាស​បាន​ជួបជុំគ្នា​ធ្វើ​ពិធី​ផ្សេងៗ​ដោយ​ក្តី​សប្បាយរីករាយ​ពិសេស​គឺមាន​ការអភិវឌ្ឍ​ន៍​គ្រប់​ទីកន្លែង​។​

​សូមបញ្ជាក់ថា​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ដែល​ត្រូវ​ប្រគេន​ព្រះសង្ឃ​ចំនួន​២០​វត្ត​ក្នុង​ពេលនេះ​គឺមាន​ការចូលរួម​ពី​អជ្ញាធរ​ខេត្ត​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​គូលែន​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដោយ​ក្នុង​មួយ​វត្ត​ទទួលបាន​ទៀន​មួយគូ​។​ប្រេងម៉ាស៊ូត​១​កាន​អង្ករ​៧៥​គីឡូក្រាម​មី​៣​កេស​ទឹក​សុទ្ធ​២​កេស​ទឹកត្រី​ទឹកស៊ីអ៊ីវ ត្រីខ និង​បច្ច័យ​ចំនួន​៣៥​ម៉ឺន​រៀល​៕S/​

Football news:

In Romania, a special champion: everything was decided in the match, the format of which was chosen 3 hours before the whistle
Danny rose: I was stopped by the police last week: is This a stolen car? Where did you get it?. And this happens regularly
Barcelona refused to sell for 60 million euros Trinca u, bought from Braga for 31 million. The club count on him
Chelsea will compete with Everton for Regilon. Real Madrid is ready to sell him
Espanyol asked La Liga to cancel the flight. The Catalans have been in the relegation zone since the fifth round
Inter have not yet decided on Conte's future. Everything will be decided after the Europa League
Haji resigned as Viitorul's coach