Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្ងៃនេះ ព្រះអគ្គិជ័យកីឡា នឹងចេញដំណើរទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម

Views: 9

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃនេះ ព្រះអគ្គិជ័យកីឡា នឹងចេញដំណើរពី ខេត្តសៀមរាប ឆ្ពោះទៅកាន់ទីក្រុងហាណូយ និងបន្តទៅកាន់ប្រទេសអាស៊ានទាំងអស់ ដែលនេះជាសញ្ញាមួយបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

កីឡាករតេក្វាន់ដូ WT (WORLD Taekwondo) វ៉ា មិថុនា ​ម្ចាស់មេដាយ មាសស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងកីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា ជាម្ចាស់មេដាយមាស លើវិញ្ញាសារត់ចម្ងាយ ៤០០ ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ជាអ្នកទទួលអគ្គិកីឡា ពីព្រះមហាក្សត្រ ផ្ទាល់តែម្ដង។

ពិធីប្រទានព្រះអគ្គិកីឡានេះ មានការចូលរួមធ្វើសាក្សី ពីសំណាក់លោក Dato’ Seri Chaiyapak Siriwat ប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន។

ជាធម្មតាគ្រប់ព្រឹត្តិការណ៍ Olympic អន្តរជាតិ Olympic អាស៊ីនិង Olympic អាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ ទៅកាន់ប្រទេសសមាជិក មុនចូលដល់ ប្រទេសម្ចាស់ផ្ទះ។ ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណា ចក្រកម្ពុជា បានរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡា ទៅរត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួត កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយនឹងការប្រទានភ្លើងគប់នេះ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានបង្ហាញពីបញ្ជី បឋម នៃប្រតិភូកីឡារបស់ប្រទេសអាស៊ាន ដែលនឹងចូលរួមប្រកួតនៅកម្ពុជាគឺៈ ១. ប្រតិភូកីឡាព្រុយណេ ៨២នាក់, ២.ប្រតិភូកីឡាកម្ពុជា ១.៣២៣ នាក់, ៣. ប្រតិភូកីឡាឥណ្ឌូណេស៊ី ១.៧៣៦ នាក់, ៤. ប្រតិភូកីឡា ឡាវ ៥៨៣នាក់, ៥. ប្រតិភូកីឡាម៉ាឡេស៊ី ១.៤៤០ នាក់, ៦. ប្រតិភូកីឡាមីយ៉ាន់ម៉ា ៦៦៣ នាក់, ៧. ប្រតិភូកីឡាហ្វីលីពីន ១.១២១ នាក់, ៨. ប្រតិភូកីឡាសឹង្ហបុរី ១.២៧១ នាក់, ៩. ប្រតិភូថៃ ១.៨៥៥ នាក់, ១០.ប្រតិភូកីឡាទីម័រខាងកើត ១៦៧ នាក់ និង ១១. ប្រតិភូកីឡាវៀតណាម ១.២២៣ នាក់ សរុបទាំងអស់ ១១.៤៥៣ នាក់។

តួលេខ ខាងលើនេះ អាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយ នៃការកំណត់ចំនួន ប្រចាំប្រតិភូកីឡានីមួយៗ៕/V/R

Post navigation