Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ថ្ងៃនេះ ព្រឹត្តិការណ៍ Merlion Cup ចាប់ផ្ដើម​ហើយ​

Views: 6

ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ មីនា នេះ ព្រឹត្តិការណ៍ Merlion Cup ចាប់ផ្ដើម​ហើយ នៅ​ប្រទេស​សឹង្ហ​បូរី​។​

​ក្រុម U22 កម្ពុជា ជួប​ជាមួយ​ក្រុម U22 ម៉ាឡេស៊ី ដែលជា​ក្រុម​ត្រូវ​លេង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា ដូចគ្នា​។ នេះ​ពិតជា​ឱកាស​មួយ ដែល​ទាំង​ក្រុម​ម៉ាឡេស៊ី ទាំង​ក្រុម កម្ពុជា អាច​នឹង​ដឹង​ពី​សមត្ថភាព​គ្នា ទៅវិញទៅមក មុន​ស៊ី​ហ្គេម​មកដល់​។​

​មិនតែប៉ុណ្ណោះ នេះ​ក៏​ជា​ឱកាស​មួយ ដែល​គ្រូបង្វឹក​ទាំងសងខាង ស្វែងយល់​ពី​ចំណុច ខ្វះខាត នៃ​កូនក្រុម​របស់ខ្លួន ដើម្បី​បំពេញបន្ថែម មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចូលមក​ដល់ ដែរ​។​

​ព្រឹត្តិការណ៍ Merlion Cup នេះ មាន​ប្រទេស​ចំនួន ៤ ចូលរួម គឺ​ម្ចាស់ផ្ទះ​សឹង្ហ​បូរី កម្ពុជា ម៉ាឡេស៊ី និង​ក្រុម​ហុងកុង ។ ថ្ងៃនេះ ជាមួយនឹង​ជំនួប រវាង​កម្ពុជា ជាមួយ ម៉ាឡេស៊ី​នោះ ម្ចាស់ផ្ទះ​សឹង្ហ​បូរី ក៏​ជួប​ប្រកួត​ជាមួយ​ក្រុម​ហុងកុង​ដែរ​៕/V​

Post navigation