Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្ងៃស្អែកនេះក្នុងវេទិកាការងារនឹងផ្តល់ឱកាសការងារថ្មី ចំនួន៣៩៩ កន្លែងទៀតដល់យុវជន

Views: 1

ដោយ៖ ដេប៉ូ/ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញាស្អែកនេះក្រុមហ៊ុនធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្ស-និស្សិតនិងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថា យុវជន សិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។

ទាក់ទិនក្នុងរឿងនេះកញ្ញា វណ្ណា នារីរ័ត្ន មន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា ភាពរីកចម្រើនរបស់ធនាគារយើង បានធ្វើឱ្យនាគារមានតម្រូវការបុគ្គលិកជាច្រើន។ជាមួយគ្នានោះការសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិជាច្រើនលើកច្រើនសារគឺជាផ្នែកមួយក្នុងការជួយដល់ធនាគារឱ្យអាចជ្រើសរើសបុគ្គលិកបានយ៉ាងឆាប់រហ័សនឹងទាន់ពេលវេលា។

កញ្ញាបញ្ជាក់បន្តថា៖ «NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកកន្លងមក»។

កញ្ញា វណ្ណា នារីរ័ត្ន បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិត ដែលនឹងមកចូលរួមក្នុងវេទិកាការងារ នាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានសមរម្យ និងត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន ព្រោះនឹងមានក្រុមហ៊ុនជាច្រើនដែលនឹងចូលរួមក្នុងវេទិកាការងារនេះផងដែរ។

គួរបញ្ជាក់ថាក្រុមហ៊ុនធំៗទាំង៦ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK៕/r

Post navigation