Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្ងៃដំបូងនៃព្រឹត្តិការណ៍រត់កម្សាន្ត និងជិះកង់ប្រណាំង ក្រោមម្លប់សន្តិភាព ដើម្បីអបអសាទរពិធីអុំទូក នៅខេត្តកំពង់ឆ្នាំង

Views: 10

ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: រដ្ឋបាលខេត្ត បានរៀបចំពិធីអុំទូក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ ហើយនេះជាថ្ងៃដំបូងនៃព្រឹត្តិការណ៍ ដែលពុំធ្លាប់មាន នៅខេត្តកំពង់ឆ្នាំង គឺការរត់កម្សាន្ត និងជិះកង់ប្រណាំង ក្រោមម្លប់នៃសន្តិភាព ដោយមានការរៀបចំទីតាំង ចេញដំណើរពីសាលាខេត្ត ទៅតាមតំបន់ត្រជាក់ រហូតដល់ផ្លូវទៅផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយពីស្ថានភាពនៃជំងឺកូវីដ ១៩ បានស្ងប់ស្ងាត់នោះ ។

នៅក្នុងថ្ងៃដំបូងនៃការបើកព្រឹត្តិការណ៍ពិធីអុំទូក នាពេលនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី សំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមកីឡាករ កីឡាការិនី យ៉ាងច្រើនកុះករ ។

នៅក្នុងឱកាសបើកព្រឹត្តិការណ៍នៃពិធីអុំទូកនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានមាន ប្រសាសន៍ថាៈ ថ្ងៃនេះ គឺជាថ្ងៃនៃព្រឹត្តិការណ៍ ដែលពុំធ្លាប់មាន នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរាជធានី ខេត្ដ ប្រារព្ធពិធីអុំទូក នៅតាមខេត្ត នីមួយៗ ហើយក្នុងពិធីអុំទូក ក៍មានទូកមកពីតាមបណ្តាខេត្ត មួយចំនួន មកចូលរួម ប្រណាំង ក្នុងនោះមាន ខេត្តកែប កណ្តាល កំពង់ចាម ស្វាយរៀង កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ។

លោកបានមានប្រសាសន៍ថាៈ នេះគឺជាព្រឹត្តិការណ៍ នៃវប្បធម៌ថ្មីមួយ រវាងខេត្ត និងខេត្ត ដើម្បីរក្សាប្រពៃណីខ្មែរ ក្រោមម្លប់សន្តិភាព ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋមានភាពសប្បាយ​រីករាយ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ប្រជាពលរដ្ឋ រស់នៅមានភាពសុខសាន្ត ។

លោកបានបន្តថាៈ នៅក្នុងព្រឹត្តិការណ៍អុំទូក រយៈពេល ២ ថ្ងៃនេះ មានការប្រណាំងទូក រត់ម៉ារ៉ាតុង ប្រណាំងកង់ ប្រដាល់សេរី ល្បុកក្តតោ ការប្រគំតន្ត្រី ពិសេសគឺ តំបន់ត្រជាក់ ស្តង់លក់ទំនិញគ្រប់ប្រភេទ និងកន្លែងសម្រាប់កម្សាន្ត សប្បាយជាច្រើនទៀត ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃដំបូងនៃព្រឹត្តិការណ៍បុណ្យអុំទូក នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា មានការចូលរួមពីតាមបណ្តាមន្ទីរ យុវជន សិស្សានុសិស្ស ចូលរួមប្រមាណជាង ៣០០ នាក់ ក្នុងនោះដែរ នៅតាមបណ្ដាស្តង់នានា នៅក្នុងខេត្ត មានការតាំងពិព័រណ៍ផលិតផលផ្សេងៗ ដោយដៃរបស់ប្រជាកសិករ ៕/V

Post navigation