Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថវិកាសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ចំនួន៤១១.២០០ដុល្លារ ត្រូវបានផ្តល់ជូនដល់គ្រូបង្វឹកនិងអត្តពលិកជាម្ចាស់មេដាយស៊ីហ្គេម

Views: 1

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី១ មេសានេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)អញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន៤១១.២០០ដុល្លារជូនដល់គ្រូបង្វិកនិងកីឡាករកីឡាការិនីម្ចាស់ជ័យលាភីមេដាយពីការចូលរួមប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។

សម្តេចពិជ័យសេនាទៀបាញ់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់លើកកម្ពស់វិស័យកីឡាដែលជាវិស័យអាទិភាពមួយរបស់ជាតិនិងជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធ ភាព គុណភាព គុណផលកីឡា ត្រៀមខ្លួនរបស់អត្តពលិក និងពង្រឹងគុណភាពការប្រកួតគ្រប់កម្រិតសំដៅដណ្តើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ ពិសេសឆ្ពោះទៅកាន់ SEA Games-ASEAN Para Games 2023។

នៅចំពោះមុខគ្រូបង្វឹក កីឡាករ កីឡាការិនី, សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ផ្តល់អាទិភាពយ៉ាងខ្លាំងលើ វិស័យកីឡារួមជាមួយនឹងការគាំទ្រដ៏ផុលផុសរបស់ប្រជាជនកម្ពុជាគ្រប់រូបនៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាឱ្យកាន់តែសម្បូរបែបនិងខ្លាំងក្លាថែមទៀត ស្របតាមសភាពការណ៍រីកចម្រើននៃសង្គមសេដ្ឋកិច្ចជាពិសេសដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅពេលដ៏ឆាប់ខាងមុខ។ មកដល់បច្ចុប្បន្ននេះតាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២បានត្រៀមលក្ខណៈសម្បត្តិទាំងហេដ្ឋារចនា សម្ព័ន្ធកីឡា ហេដ្ឋា រចនាសម្ព័ន្ធសាធារណៈគាំទ្រដទៃទៀត, អភិវឌ្ឍន៍សមត្ថភាពធនធានកីឡា មន្ត្រីជំនាញបច្ចេកទេសប្រភេទកីឡានិងការពង្រឹងសហព័ន្ធកីឡាជាតិតាមរយៈយន្តការគណៈកម្មការជំនាញទាំង១៤ដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍ធំៗកន្លងមកទទួលបានជោគជ័យ។ ជាមួយគ្នានេះ ក៏មានការគាំទ្រ និងសម្រេចរួមគ្នាពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការអូឡាំពិកលើប្រភេទកីឡា និងវិញ្ញាសា ប្រកួតទាំងអស់ តាមផែនការរៀបចំ SEA Games-ASEAN Para Games។ ជាមួយគ្នានេះសម្តេចពិជ័យសេនាទៀ បាញ់សូមអបអរសាទរនិងសូមកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាគូបង្វឹកកីឡាករ-កីឡាការិនីដែលបានខិតខំប្រឹង ប្រែងហ្វឹកហាត់មានការរីកចម្រើនគួរឱ្យកត់សម្គាល់មានវឌ្ឍនភាពល្អប្រសើរទាក់ទិននឹងគុណភាព គុណផលកីឡាករ កីឡាការិនី៕/R

Post navigation