Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដីតំបន់៣ កែសម្រួលបញ្ចូលមកតំបន់១ នៃទំនាបបឹងទន្លេសាប នៅក្នុងស្រុក២ នៃខេត្តបន្ទាយមានជ័យ បានចុះបញ្ជី និងចេញប័ណ្ណមុនគេ

Views: 2

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ដីធ្លីលំនៅដ្ឋាន ដីបង្កបង្កើនផលនៅតំបន់៣ ដែលគោលនយោបាយរបស់ រាជរដ្ឋាភិបាល កាត់បញ្ចូលមកតំបន់១ នៃទំនាបបឹង ទន្លេសាប នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធខេត្ត ទទួលបានចុះបញ្ជី និងចេញប័ណ្ណសម្គាល់ ម្ចាស់អចលនវត្ថុ បានរួចរាល់មុនគេ បើប្រៀប្រៀបនឹងខេត្ត៦ ជុំវិញបឹងនេះ ។

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ មានពិធីចែកវិញ្ញាបនប័ត្រសម្គាល់ ម្ចាស់អចលនវត្ថុ ភូមិចំនួន ៦៧៩ ក្បាលដី ក្នុងចំណោមក្បាលដីសរុបចំនួន ៦៨៨ ក្បាលដី នៅស្ទឹងកំបុត ឃុំរហាល, ភូមិកាបៅ និងភូមិកំពង់ក្រសាំង ឃុំភ្នំរលៀប ស្រុកព្រះនេត្រព្រះ។

ហើយនៅថ្ងៃត្រង់ ថ្ងៃដដែល ពិធីដូចគ្នានេះ បានធ្វើការផ្តល់ប័ណ្ណចំនួន ២.១៥៥ ក្បាលដី លើក្បាលដីសរុបចំនួន ២.២៦៥ ក្បាលដី ស្ថិតនៅភូមិសំបួរ ភូមិដូនឡឹក ភូមិក្បាលស្ពាន ភូមិស្រះឈូក ភូមិស្រែព្រៃ ភូមិចែកអង្ករ និងភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក យឹម យឿន អភិបាលរងស្រុកព្រះនេត្រះ និងលោក ឆុំ ឆាន អភិបាលរង ស្រុកមង្គលបូរី បានលើកឡើង ពីស្ថានភាពទូទៅ នៃស្រុក ឃុំ និងដោយឡែក ដីធ្លីលំនៅឋាន របស់ពលរដ្ឋនៃភូមិដី ដូចខាងលើ ដែលទទួលបានផល ពីគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺដីតំបន់៣ ត្រូវកែសម្រួល បញ្ចូលមកតំបន់១ នៃទំនាបបឹងទន្លេសាប អាចចុះបញ្ជីសុរិយោដី ឬធ្វើប្លង់រឹង ឬចេញប័ណ្ណសម្គាល់ ម្ចាស់អចលនវត្ថុបាន។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ អនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ ៖

១.-អនុក្រឹត្យលេខ៤៨ អនក្រ បក ចុះថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣ ស្តីពីការកំណត់ តំបន់ទ្រនាប់ នៃដីព្រៃលិចទឹក (តំបន់២) នៃតំបន់ទន្លសាប ទំហំ ២០.៩៣៨ ហិកតា ២៩អា ស្ថិតនៅក្នុង ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។

២.សេចក្តីជូនដំណឹង លេខ២៦៨ សជណដម ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ស្តីពីកលើសំណើសុំកែសម្រួល ផ្ទៃដីបង្កបង្កើនផល ចេញពីតំបន់៣ មកតំបន់២ ទំហំ ៣.៤៤១ ហិកតា (ស្រុកមង្គលបូរី នាឃុំសំបូរ ១.១៥៥ហិកតា) និងស្រុកព្រះនេត្រព្រះ (នាឃុំភ្នំលៀប និងឃុំប្រាសាទ ទំហំ ២.២៨៥ ហិកតា ៤០ អា ).កែសម្រួលផ្ទៃដីលំនៅឋាន ចេញពីតំបន់២ មកតំបន់១ ទំហំ ៦៦ ៣១៦ ហិកតា ២អា (ស្រុកមង្គលបូរី ទំហំ ២៣៦ ហិកតា ៧០អា និងស្រុកព្រះនេត្រព្រះ ទំហំ​៧៤ ហិកតា ៥៤ អា) និងការកំណត់ ផ្ទៃតំបន់ ២ ទំហំ ២០.៩៣៨ ហិកតា ២៩អា​នៃតំបន់ ទន្លេសាប ស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី បានដាក់ចេញនូវទិសដៅការងារបន្ត ដោះស្រាយជូនប្រជាជន ដែលបានរស់នៅ ជាភូមិករ នៅជុំវិញបឹងទន្លេសាប ។
ដោយធ្វើបច្ចុប្បន្នភាព ផែនដីតាមខេត្តនីមួយៗជុំវិញបឹងទន្លេសាប ស្របតាមស្ថានភាព នៃការកែសម្រួលព្រំប្រទល់តំបន់៣.ព្រំប្រទល់តំបន់២ និងកាត់ឆ្កៀលទីតាំងដី ដែលប្រជាជនរស់នៅយូរលង់មកហើយក្នុងតំបន់៣ និងតបន់២ ឱ្យចប់ត្រឹមខែឧសភា ឆ្នាំ២០២៣ ។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ និងកោតសរសើរ ដោយស្មោះចំពោះ ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំធ្វើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ ដោយបានបញ្ចប់ជាស្ថាពរ ក្នុងរយៈពេលដ៏ខ្លី និងបានរៀបចំប្រគល់វិញ្ញាបនប័ត្រ សម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិចំនួន ១០ ភូមិ លើ ៣ ឃុំ នៃ ២ស្រុក នៃតំបន់២​ និងតំបន់៣ នៃទំនាបបឹងទន្លេសាប
ពោលគឺ បានមុនគេ បើប្រៀបធៀបនឹងខេត្ត៥ ទៀតជុំវិញបឹង ។

លោក អ៊ុំ រាត្រី បានបន្តថាៈ អនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើន និងមានសន្តិភាព យ៉ាងពេញលេញ ក្នុងនោះ បានយកចិត្តទុកដាក់ខ្លាំង អំពីសុខទុក្ខ និងការពារផល ប្រយោជន៍ របស់ប្រជាពលរដ្ឋ ជាពិសេស គឺកម្មសិទ្ធិដីធ្លី។

ហេតុនេះ សម្តេចបានជំរុញឲ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយតម្រូវឲ្យបង់ថ្លៃសេវាវាស់វែងដ៏តិចតួចបំផុត ។
លោកអភិបាលខេត្ត សូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដូចជាការជ្រើសរើសនាយករដ្ឋមន្ត្រី ឱ្យបានគ្រប់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ៕ V / N

Post navigation