Cambodia

TikTok គ្រោងជ្រើសរើសវិស្វករ ៣០០០នាក់ ដើម្បីពង្រីកវិសាលភាពឱ្យពាសពេញពិភពលោក

TikTok គ្រោងជ្រើសរើសវិស្វករ ៣០០០នាក់ ដើម្បីពង្រីកវិសាលភាពឱ្យពាសពេញពិភពលោក

(ចិន)៖ កម្មវិធី TikTok គម្រោងនឹងជ្រើសរើសបុគ្គលិកផ្នែកវិស្វករចំនួន ៣០០០នាន់បន្ថែមទៀត នៅក្នុងតំបន់អឺរ៉ុប កាណាដា និងសិង្ហបុរី ដើម្បីពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយពាសពេញពិភពលោក ជាពិសេសដើម្បីពង្រឹងនូវប្រព័ន្ធសុវត្ថិភាព និងផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

ការប្រកាសនេះហាក់ដូចជាមិនខ្វល់ពីការគៀបសង្កត់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំឡើយ ដែលបានបញ្ជាឱ្យ ក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់ TikTok ធ្វើការលក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុនឯកជនរបស់អាមេរិក ពោលគឺប្ដូរពីម្ចាស់ជនជាតិចិន មកជាម្ចាស់ជនជាតិអាមេរិក។

អ្នកនាំពាក្យរបស់ TikTok បានបញ្ជាក់ Reuters ថា សម្រាប់ការជ្រើសរើសវិស្វករនេះ ក៏មាននៅក្នុងសហរដ្ឋអាមេរិកផងដែរ ព្រោះ អនាគត TikTok អាចនឹងប្រើប្រាស់អាមេរិកជាមជ្ឈមណ្ឌលវិស្វកម្មសម្រាប់ក្រុមហ៊ុន និងសម្រាប់បុគ្គលិក ខណៈដែលពេលនេះ មានបុគ្គលិកប្រមាណ ជា ១០០០នាក់កំពុងបម្រើការងារដែលស្ថិតនៅតំបន់ផ្សេងៗក្រៅពីប្រទេសចិន។ គួរបញ្ជាក់ផងដែរថា Reuters ធ្លាប់បានរាយការណ៍មកថា ByteDance គ្រោងចំណាយលុយរាប់ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើត ទីស្នាក់ការកណ្តាលអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសសិង្ហបុរី៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

He was a gentle giant, always happy. Redknapp - about PAP Buba Diop
Bayern will play Atletico without Lewandowski, Neuer, Tolisso and Goretzky. They did not fly with the team to Spain
Former Atletico captain Gabi has finished his career
Anton Ferdinand on the racist scandal with Terry: I was sent a bullet in the mail. Insults in social networks came every hour
Manchester City have offered 19 million euros including bonuses for 17-year-old Argentine midfielder Sarmiento
Rehagel is a bandit from whom I will not accept an apology. The story of the worst injury in the history of the Bundesliga
Barcelona's presidential election will be held on January 24