Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដកបញ្ឍរជេីងមន្ត្រីកិច្ចសន្យាម្នាក់ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខដាក់អក្សរ ន.ប.ភ.ព មកពាក់ខុសទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ

Views: 9

ដោយ:មុនីរ័ត្ន/ភ្នំពេញ:ទាក់ទងទៅនឹងមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះ ជុក រង្សី ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខ ដាក់អក្សរ ន.ប.ភ.ព មកពាក់ ដែលខុសទៅនឹងលក្ខន្តិក:មន្ត្រីជាប់កិច្ចសន្យា ជាពិសេសគឺខុសទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក ធ្វេីការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ លេីករណីដែលបុគ្គលរូបនេះបានអនុវត្តខុស មិនស្តាប់តាមការណែនាំរបស់ប្រធានអង្គភាព ។ នេះបើតាមការឲ្យដឹងពីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យបន្តថា ក្រោយពីបានសារភាពកំហុស មន្ត្រីកិច្ចសន្យារូបនេះត្រូវបានធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឍរជេីង ដោយមកបង្ហាញមុខនៅការិយាល័យរៀងរាល់ម៉ោងធ្វេីការ ។
ជាក់ស្តែងទាំងមន្ត្រី ទាំងមន្ត្រីជាប់កិច្ចសន្យា តែងតែត្រូវបានណែនាំជាប្រចាំ ឲ្យប្រេីប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ គោរពវិជ្ជាជីវ: ក្រមសីលធម៌ ដោយប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ទាំងក្នុងពេលជួយសម្រួលចរាចរណ៍ ក៏ដូចជាក្នុងពេលចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ល។
ទោះជាយ៉ាងណា ក៏នៅតែមានបុគ្គលជាមន្ត្រីមួយចំនួនតូច នៅតែអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជា និងច្បាប់ដែលបានចែង ៕srn

Post navigation