Views: 7
ដោយៈ ទេព មង្គល / ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ បេីធៀបទៅ នឹងរយៈពេល ១០ ថ្ងៃដូចគ្នា កាលពីពេលកន្លងទៅ ឃេីញថា មានការឡើងថ្លៃ ៥០ រៀលដូចគ្នា ទាំងសាំង និងម៉ាស៊ូត ក្នុងមួយលីត្រ ។ ដូច្នេះ ប្រេងសាំងធម្មតា ថ្លៃ ៤.២៥០ រៀល ក្នុង១លីត្រ។ ឯប្រេងម៉ាស៊ូត ថ្លៃ ៤.១០០ រៀល ក្នុង១លីត្រ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ គិតចាប់ពីថ្ងៃទី ២១ ដល់ទី ៣១ ខែមីនា ឆ្នាំ២០២៣ នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាៈ សម្រាប់ប្រេងសាំងធម្មតា ថ្លៃ ៤.២៥០ រៀល ក្នុង១លីត្រ។ ចំណែកឯប្រេងម៉ាស៊ូត ថ្លៃ ៤.១០០ រៀល ក្នុង១លីត្រ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ ដដែល ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួម ចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានបន្ថែមទៀតថាៈ ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេង ឥន្ធនៈនៅកម្ពុជា ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនា តាមប្រកាសដូចមានភ្ជាប់ ក្នុងឯកសារប៉ុណ្ណោះ៕ V / N