Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តំណាងអយ្យការចោទប្រកាន់លើអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទ​កាន់កាប់អាវុធដោយគ្មានការអនុញ្ញត​ និងបទ​គំរាមកំហែងថានឹងសម្លាប់

Views: 1

ដោយ: មុន្នីរ័ត្ន/ភ្នំពេញៈ នៅទីបំផុត តំណាងអយ្យការបានសម្រេចចោទប្រកាន់លើលោកបែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទ​កាន់កាប់អាវុធដោយគ្មានការអនុញ្ញត​ និងបទ​គំរាមកំហែងថានឹងសម្លាប់។

អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា នេះថា ” តំណាងអយ្យការបេីកការស៊េីបសួរពីបទ​ កាន់កាប់អាវុធដោយគ្មានការអនុញ្ញត​ និងបទ​ គំរាមកំហែងថានឹងសម្លាប់​ ” ។

សមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជូនខ្លួនអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប្រើប្រាស់កាំភ្លើងភ្ជង់គំរាមលើគូរជម្លោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៩ ខែមីននា ឆ្នាំ២០២៣ នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។

អធិការនគរបាលខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថា ជនសង្ស័យបានបញ្ជូនទៅដល់តុលាការកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ជនសង្ស័យមានឈ្មោះ បែល វ៉ាន់ដែន មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។

សូមជម្រាបថា សមត្ថកិច្ចឃាត់ខ្លួនអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបន្ទាប់ពីដកកាំភ្លើងភ្ជង់គំរាមបុរសម្នាក់ កាលពីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ បែល វ៉ាន់ដែត អាយុ៣៨ឆ្នាំ ជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល។ ជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ។ ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199 ។

អំពីដំណើររឿង មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តពីខាងក្រោយរថយន្តជនសង្ស័យ រួចស៊ីផ្លេរ ទើបជនសង្ស័យខឹង ក៏ឈប់រថយន្តពីមុខរយៈពេលប្រហែល៥នាទី ។ បន្ទាប់មកជនរងគ្រោះ ក៏បើករថយន្តវ៉ាចេញ ធ្វើឱ្យជនសង្ស័យបើករថយន្តដេញតាមរួចដកកាំភ្លើងភ្ជង់គំរាមរួចគេខ្លូន ។ ភ្លាមៗ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់បាន នៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ពោលក្រោយកើតហេតុជាង១ម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ៕/R

Post navigation