Cambodia

ដំរី​ត្រូវ​ឆក់​ងាប់​ពេល​ម្ចាស់​នាំ​ដើរ​សុំទាន​ពី​ខេត្ត​សុរិន្ទ​ទៅ​សាមុត ប្រា​កាន​

ដំរីស្ទាវមួយក្បាលត្រូវបានចរន្តអគ្គិសនីឆក់ងាប់ ក្នុងពេលត្រូវបានម្ចាស់បណ្តើរសុំទានតាមផ្លូវពីខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជាទៅកាន់ខេត្តសាមុត ប្រាកាន ក្រោយពីវាផុងធ្លាក់ចូលចង្អូរផ្លូវហើយទាក់ខ្សែភ្លើងបំភ្លឺស្លាកសញ្ញាហាងមួយ។

ដំរីត្រូវបានឆក់សន្លប់ឈឹងនៅយប់ថ្ងៃ១៥កញ្ញានៅក្នុងស្រុកមួយក្នុងខេត្តសាមុត ប្រាកាន ហើយប៉ូលិសត្រូវបានទាក់ទងនិងបុគ្គលិកពេទ្យសត្វបានទៅដល់ក្រោយពីក្រុមអ្នកជួយសង្រ្គោះប្រើរថយន្តស្ទូចដំរីចេញពីចង្អូរផ្លូវ។

ក្រុមពេទ្យសត្វនិងអ្នកជួយសង្រ្គោះប្រមាណ២០នាក់បានប្រើឧបករណ៍កន្រ្តាក់បេះដូងនិងចាក់ថ្នាំអោយបេះដូងដំរីនេះដើរឡើងវិញ តែមិនបានជោគជ័យ និងបានប្រកាសថាដំរីបានងាប់។

ម្ចាស់ដំរី អាយុ១៥ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទនាំសត្វដំរីឆ្លងកាត់ខេត្តដោយគ្មានការអនុញ្ញាត៕ដោយ៖វាសនា

Football news:

Lampard on 3-0 with Watford: a dry Win at home, three goals scored-Chelsea played very well
Pulisic on 3-0 with Watford: Chelsea needed this win. We are confident that we can get into the top 4
Rebic scored 9 goals for Milan in 11 Serie A matches
Mikel Arteta: getting Arsenal into the Champions League seemed impossible a few weeks ago
Бав Bayern won the gold double in Germany for the 13th time
Neuer provided an assist in the German Cup final with Bayer
Sarri about 4:1 with Torino: Juve had a false sense of security after a couple of goals