Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដំរីព្រៃបុកជនបរទេសម្នាក់រងរបួសធ្ងន់

Views: 10

ដោយ:សុខុម/មណ្ឌលគីរី:លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា។

ជនរងគ្រោះដែលត្រូវសត្វដំរីព្រៃបុករងរបួសនោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារ អោយ អង្កការWWF (សត្វដំរី) ។មុនពេលកើតហេតុជនបរទេសបានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ក៏ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ ក្រោយកើតហេតុជនរងគ្រោះក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមឧទ្ធម្ភាគចក្រ សង្គ្រោះនៅរាជធានីភ្នំពេញ៕/R

Post navigation