Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តន្រ្តីករស្រាបៀរគ្រុឌម្នាក់ ត្រូវជនសង្ស័យលបបាញ់ ឱ្យរងរបួស

Views: 9

ដោយៈ សុខុម / ស្ទឹងត្រែងៈ តន្រ្តីករស្រាបៀរគ្រុឌម្នាក់ កំពុងឈរប្រគំភ្លេង (លេងអក) ត្រូវជនសង្ស័យលបបាញ់ ឱ្យរងរបួស ចំសៀតថ្កាខាងឆ្វេង បង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងកម្មវិធីដ៏សប្បាយរីករាយ របស់ក្រុមហ៊ុនស្រាបៀរគ្រុឌ នៅទីរួមខេត្តស្ទឹងត្រែង កាលពីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ប្រភពព័ត៌មាន បានឲ្យដឹងថាៈ ក្រោយពីមានហេតុការណ៍ កើតឡើងភ្លាម សមត្ថកិច្ច នគរបាល ប្រជាការពារ យាមល្បាត បានប្រតិបត្តិការ តាមចាប់ជនសង្ស័យ ដែលចូលទៅ អុកឡុក ក្នុងហ្វូងមនុស្ស នៃកម្មវិធីប្រគំតន្ត្រី របស់ស្រាបៀរគ្រុឌ ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថាៈ នៅក្រោយហេតុការណ៍ កើតឡើង សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ជាច្រើននាក់ ក្នុងនោះ ដកហួតបានកាំភ្លើងខ្លី ពីក្រុមយុវជន មានគ្នាចំនួន បួននាក់ និងកំពុងតាមរក អ្នកពាក់ព័ន្ធផ្សេងទៀត។

លោក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង បានប្រាប់ឲ្យដឹងថាៈ ជនសង្ស័យ ដែលបង្កការបាញ់តន្ត្រីករម្នាក់នោះ ត្រូវបានឃាត់ខ្លួន ក្រោយហេតុការណ៍​កើតឡើង ភ្លាមៗ ។ ប៉ុន្តែជនសង្ស័យនោះ គឺជាមនុស្សសរសៃប្រាសាទ។ គេប្រើគ្រាប់ចម្ពាមកៅស៊ូ បាញ់ទៅលើតន្ត្រីករម្នាក់នោះ ។ ដោយឡែក មនុស្សផ្សេងទៀត ដែលកម្លាំងនគរបាល ខេត្ត ឃាត់ខ្លួន គឺមិនពាក់ព័ន្ធនឹងករណីបាញ់តន្ត្រីករនោះទេ។ មនុស្សបួននាក់នោះ គឺជាករណីផ្សេង ៕/V/r

Post navigation