Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តើ​នរណា​គួរ​ចៀសវាង​បរិភោគ​ផ្លែ​បឺរ​?

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VnExpress) ៖ អ្នកជំនាញ​សុខភាព​បាន​និយាយថា ត្បិត​ទូទៅ​ជា​ផ្លែ​ឈើ​ដែល​មាន​សុខភាព​ល្អ​ក៏​ពិតមែន ប៉ុន្តែ​ផ្លែ​បឺរ​គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មួយ​សម្រាប់​ក្រុម​មនុស្ស​មួយចំនួន​។​

​យោង​តាម​លោក​វេជ្ជបណ្ឌិត វិញ តាន់ វូ (Huynh Tan Vu) នៅ​មន្ទីរពេទ្យ​វេជ្ជសាស្ត្រ​និង​ឱសថ​ក្រុង​ហូជីមិញ​បានឱ្យដឹងថា ផ្លែ​បឺរស​ម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជាច្រើន ព្រោះ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​កាបូ​អ៊ី​ដ្រាត ប្រូតេអ៊ីន ប៉ូ​តា​ស្យូម កាក​សរសៃ​ហ្វៃ​បឺ វីតាមីន B វីតាមីន E វីតាមីន C និង វីតាមីន K​។​

​ដោយសារ​តែ​ហេតុ​នេះ ផ្លែ​ឈើ​នេះ​អាច​ធ្វើឱ្យ​ប្រសើរឡើង​ចំពោះ​ភ្នែក សរសៃឈាម​បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ ក៏ដូចជា​ការពារ​ជំងឺ​ពុក​ឆ្អឹង​និង​មហារីក​។​

​ទោះយ៉ាងណា អត្ថប្រយោជន៍​ទាំងនោះ​មិន​មាន​ន័យ​ថា​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​បរិភោគ​ផ្លែឈើ​នេះ​តាម​ចិត្ត​ចង់​នោះ​ទេ​។ ខាងក្រោម​នេះ​គឺជា​មនុស្ស​៦​ប្រភេទ​ដែល​ត្រូវ​បាន​ណែនាំ​ឱ្យ​កម្រិត​ឬ​ចៀសវាង​ការ​ទទួលទាន​ផ្លែ​ឈើ​នេះ​។​

– ម្តាយ​បំបៅ​ដោះកូន​

​ការ​ទទួលទាន​ផ្លែ​បឺរ​ច្រើនពេក​អាច​នាំ​ឱ្យ​ថយ​ចុះ​ការផលិត​ទឹកដោះ​សម្រាប់​ម្តាយ​ដែល​បំ​បៅដោះ​។ ដូច្នេះ មនុស្ស​មួយ​ក្រុម​នេះ​ត្រូវបាន​ណែនាំ​ឱ្យ​កម្រិត​ការ​ទទួលទាន​ផ្លែ​បឺរ​។​

– អ្នកជំងឺ​ដែល​មាន​បញ្ហា​ពោះវៀន​

​ការ​ទទួលទាន​ផ្លែ​បឺ​រអាច​នាំឱ្យ​មាន​ជំងឺ Dyspepsia (​ឈឺពោះ​ផង​ពិបាក​រំលាយ​អាហារ​ផង​) ហើម​ពោះ និង​រាគ​ចំពោះ​មនុស្ស​ទាំងនេះ​។​

​ដើម្បី​ចៀសវាង​បញ្ហា​ទាំងនោះ អ្នក​ដែល​មាន​បញ្ហា​ពោះវៀន​ត្រូវ​បាន​ស្នើ​ឱ្យ​ញ៉ាំ​ផ្លែ​បឺរ​ពាក់កណ្តាល​ក្នុង​មួយ​ថ្ងៃ​តែប៉ុណ្ណោះ​។​

– មនុស្ស​អាឡែ​ស៊ីទៅនឹង​សមាសធាតុ​នៅក្នុង​ផ្លែ​បឺ​រ​

​អ្នក ដែល​ងាយ​នឹង​មាន​អាឡែ​ស៊ី អាច​នឹង​មាន​រោគសញ្ញា​នានា រួមមាន ចង្អោ​រ ឈឺក្បាល ឬ​ថប់ដង្ហើម បន្ទាប់ពី​ទទួល​ទាន​ផ្លែ​បឺរ ដោយសារ​ប្រតិកម្ម​របស់​រាងកាយរ​បស់​ពួកគេ​។​

– អ្នក​ដែល​មាន​បញ្ហា​ថ្លើម​

​ផ្លែ​បឺ​រមាន​ផ្ទុក​នូវ​បរិមា​ណ​កូឡា​ជែន​ខ្ពស់ ដែល​អាច​ប៉ះពាល់​ដល់​កោសិកា​ថ្លើម ប្រសិនបើ​មិន​ត្រូវបាន​រំលាយ​ទាំងស្រុង​។ ដូច្នេះហើយ អ្នក​ដែល​មាន​បញ្ហា​ថ្លើម ចាំបាច់​ត្រូវ​កម្រិត​ការ​ទទួលទាន​ផ្លែ​បឺរ​។​

– មនុស្ស ដែល​ស្ថិត​ក្រោម​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​

​ប្រភេទ​ថ្នាំ​មួយចំនួន ឧទាហរណ៍​ថ្នាំ​ប្រឆាំង​នឹង​ការ​កកឈាម ឬ ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ដែល​មិនមែន​ជា​ស្តេ​រ៉ូ​អ៊ីត (Nonsteroidal) អាច​បាត់បង់​ប្រសិទ្ធភាព​របស់​វា នៅពេល​ដែល​ត្រូវបាន​លេប​និង​ប្រតិកម្ម​ទៅ​នឹង​ផ្លែ​បឺរ​។​

​ផ្លែ​បឺ​រក៏​អាច​បង្កើន​លទ្ធភា​ព​នៃ​ផលប៉ះពាល់​សម្រាប់​អ្នក​ដែល​ប្រើ​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ផងដែរ​។ អ្នក​ដែល​ស្ថិតក្រោម​ការព្យាបាល​ដោយ​ថ្នាំ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​ពួក​គេ​ចង់​ទទួលទាន​ផ្លែឈើ​។​

– អ្នកជំងឺ​ធាត់​ឬ​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​

​ផ្លែ​បឺរស​ម្បូរ​ទៅ​ដោយ​ជា​តិខ្លាញ់ ដូច្នេះ​ការ​ទទួលទាន​ផ្លែ​ឈើ​នេះ​ច្រើនពេក​អាច​បណ្តាលឱ្យ​ឡើង​ទម្ងន់​ដែល​មិន​អាច​គ្រប់គ្រង​បាន​។ ដោយសារ​តែ​ហេតុ​នេះ គេ​បាន​ណែនាំ​ឱ្យ​កាត់បន្ថយ​បរិមាណ​ផ្លែ​បឺរ​នៅក្នុង​អាហារ​ប្រចាំ​ថ្ងៃរ​បស់​អ្នក ប្រសិនបើ​អ្នក​មាន​បំណង​ស្រក​ទម្ងន់​ដែល​លើស​៕

Post navigation