Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តើ​អ្វី​ទៅ​ជា​គ្រាប់​អ៊ុយ​រ៉ានី​ញ៉ូម​រលាយ ហើយ​តើ​វា​គ្រោះថ្នាក់​កម្រិតណា​?

Views: 5

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តើ​អ្វី​ទៅ​ជា​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​(DU)?

​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​(DU)​គឺជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​ដ៏​សំខាន់​នៃ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដែល​បាន​ចម្រាញ់​។ វា​ជា​អ្វី​ដែល​នៅ​សេសសល់​បន្ទាប់​ពី​អ៊ុយ​រ៉ា​ញ៉ូម​ធម្មជាតិ​បាន​ឆ្លងកាត់​ដំណើរការ​នៃ​ការប្រើ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ ឬ​ឥន្ធនៈ​នុយក្លេអ៊ែ​រ​។​

​ខណៈ​វា​មាន​វិទ្យុសកម្ម​នៅពេល​ធ្វើ​ឱ្យ​រឹង វា​មាន​ប្រតិកម្ម​តិចជាង​អ៊ុយ​រ៉ា​ញ៉ូម​ក្នុង​ទម្រង់​ធម្មជាតិរ​បស់​វា​។ បន្ទាប់​ពី​ឆ្លងកាត់​ដំណើរការ​ចម្រាញ់​វា​ត្រូវ​ចំណាយពេល​ប្រហែល​មួយ​លាន​ឆ្នាំ​ដើម្បី​ឱ្យ​ផលិតផល​នេះ​​មាន​ស្ថិរភាព​និង​ឈាន​ដល់​លំនឹង​វិទ្យុសកម្ម​។​

​ផលិតផល​ពាក់កណ្តាល​សម្រេច​នេះ​ក៏​ត្រូវបាន​ប្រើ​ក្នុង​វិស័យ​ជាច្រើន​ទៀត​នៃ​ជីវិត​ធម្មតា​ដែរ​។ សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​ត្រូវ​គេ​រកឃើញ​នៅក្នុង​តួ​យន្តហោះ ឧបករណ៍​ថតកាំរស្មីអ៊ិច​មួយចំនួន និង​ខែល​សម្រាប់​ការព្យាបាល​ដោយ​វិទ្យុសកម្ម​នៅ​មន្ទីរពេទ្យ​។ វា​ក៏​ប្រើ​ចំពោះ​ទូ​កុងតឺន័រ​ដែល​ផ្ទុក​និង​ដឹកជញ្ជូន​សារធាតុ​វិទ្យុសកម្ម​ផងដែរ​។​

​ប្រទេស​ជាច្រើន រួម​ទាំង​រុស្ស៊ី សហរដ្ឋ​អាម៉េរិក និង​ចក្រភព​អង់គ្លេស មាន​ឃ្លាំង​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ ហើយ​ប្រើប្រាស់​វា​សម្រាប់​គ្រាប់រំសេវ​។ ការប្រើប្រាស់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​ក្នុង​សព្វាវុធ​មិនមែន​ជា​រឿង​ថ្មី​ឡើយ ហើយ​ជា​ការអនុវត្ត​សម្រាប់​ចក្រភព​អង់គ្លេស​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​

​ប៉ុន្តែ​គួរ​កត់សម្គាល់​ដែរ​ថា សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​នៅតែ​អាច​បង្ក​ការខូចខាត​ខាង​វិទ្យុសកម្ម​ធ្ងន់ធ្ងរ ប្រសិនបើ​វា​ជ្រាបចូល​ក្នុង​ខ្លួន​។ វា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការកើនឡើង​នៃ​ករណី​ជំងឺ​មហារីក ការកើនឡើង​អត្រា​ពិការភាព​ពី​កំណើត​នៅក្នុង​តំបន់​សង្គ្រាម និង​ជំងឺ​ផ្សេងៗ​ទៀត​។ ប្រសិនបើ​វា​ចូលទៅ​ក្នុង​រាងកាយ ឧទាហរណ៍​តាមរយៈ​អំបែង​គ្រាប់​ឬ​ស្រូប​ធូលី​វា​អាច​ជ្រាប​ចូលទៅក្នុង​សួត​និង​​សរីរាង្គ​សំខាន់ៗ​។​

​តើ​គ្រាប់​រថក្រោះ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​នេះ​ដំណើរការ​ដោយ​របៀប​ណា​?

​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​អាច​ត្រូវបានប្រើ​ក្នុង​គ្រាប់រំសេវ​ដូច​ជា​គ្រាប់​រថក្រោះ​ជាដើម ព្រោះ​វា​មាន​សមត្ថភាព​ជ្រាបចូល​ស្រទាប់​ពាស​ដែក​ក្រាស់ៗ​។​

​ដោយសារ​គ្រាប់​មាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម អាវុធ​គឺ​រឹង​និង​ក្រាស់​មិន​គួរ​ឱ្យ​ជឿ​។ បន្ទាប់​មក​វា​អាច​ផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទម្លុះ​គ្រឿងចក្រ​ធុន​ធ្ងន់​ជាង​គ្រាប់​រថក្រោះ​ធម្មតា​។ ឧទាហរណ៍ វា​ក្រាស់​ជាង​សារធាតុ​សំណ​ជិត​ពីរដង ដោយ​ធ្វើឱ្យ​វា​ក្លាយជា​គ្រាប់​ដែល​មាន​ប្រសិទ្ធភាព​ជាង​។​

​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​នេះ​មាន​នៅក្នុង​ប្រអប់​ពាស​ដែក​ផ្ទុក​នៅលើ​ក្បាល​គ្រាប់​ដើម្បី​ទម្លុះ​ពាស​ដែក​ក្រាស់ៗ​។​

​ពេល​បាញ់ គ្រាប់​រុលទៅមុខ ហើយ​ក្បាល​គ្រាប់​ផ្ទុះ​នៅ​កណ្តាល​អាកាស​។ ក្បាល​គ្រាប់​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​អាចរុញ​ទម្លុះ​ពាសដែក​ធ្ងន់ៗ​។ គោលបំណង​គឺ​ដើម្បី​សម្លាប់​មនុស្ស​នៅក្នុង​រថពាសដែក​ក្រាស់ៗ​ទាំងនោះ​៕

គ្រាប់​អ៊ុយ​រ៉ានី​ញ៉ូម​រលាយ​អា​ចបង្កមហារីក​ដល់ម​នុស្ស​ផងដែរ

Post navigation